Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន iQOO 7 ដាក់លក់ដំបូងបានទឹកប្រាក់ចំនួន ២០០ លានយ័ន

January 15
11:01 pm 2021
Like and Share this page:

ស្មាតហ្វូន iQOO 7 បានទម្លាយកាលពីដើមសប្តាហ៍នេះ ហើយវាក៏ដាក់លក់ជាលើកដំបូងបំផុតនៅថ្ងៃនេះ ហើយក្រុមហ៊ុន iQOO នេះប្រកាសថា ខ្លួនបានលក់ស្មាតហ្វូននេះបានចំនួន ២០០ លានយ័នដែលមានចំនួនប្រហែលជា​ $30.9 លានដុល្លារអាមេរិកថែមទៀត។

ស្មាតហ្វូន iQOO 7 នេះមាន ២ ទំហំនោះគឺ​ 8GB/128GB ដែលមានតម្លៃ CNY3,798 ($585/€485)​និងទំហំ 12GB/256GB គឺមានតម្លៃ CNY4,198 ($650/€535) ។ ក្រុមហ៊ុននេះមិនមានការបង្ហាញនូវចំនួនជាក់លាក់នៃតួរលេខនៃការលក់នោះទេ ប៉ុន្តែវាប្រហែលជាបានចំនួនដល់ទៅ ៥០០០០ គ្រឿង។

ស្មាតហ្វូន iQOO 7 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC កាមេរ៉ា ៣គ្រាប់ដែលមានទំហំ 48MP និងថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា 120W charging ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.62" 120Hz FullHD+ AMOLED ហើយវាមានកម្រិត 1000Hz touch sampling rate ថែមទៀត។ ស្មាតហ្វូន iQOO 7 នេះមាន ៣ ពណ៌នោះគឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ស៕

image

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11091
Yesterday : 17092
This Month : 228614
Last Month : 496099
Total Visitor : 26123768