Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុមហ៊ុន Google ប្រកាសថា ការទិញយកក្រុមហ៊ុន Fitbit របស់ខ្លួនបានបញ្ជប់ហើយ!

January 16
09:05 pm 2021
Like and Share this page:

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Google​បានប្រកាសអំពីការទិញរបស់ខ្លួនទៅលើក្រុមហ៊ុន Fitbit ដែលចប់សព្វគ្រប់រួចរាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងដោយលោក  Rick Osterloh អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Google ទៅលើផ្នែក​ Devices and Services នេះ។

នៅក្នុងសេចក្តីប្រកាសនេះ លោក Osterloh បញ្ជាក់ថា​ការទិញនេះគឺជាគោលបំណងរបស់ក្រុមហ៊ុន Google ក្នុងការទិញយកក្រុមហ៊ុន  Fitbit ។ ក្រុមហ៊ុន Google នឹងបន្តដឹកនាំក្រុមការងាររបស់ក្រុមហ៊ុន Fitbit នៅក្នុងការអភិវឌ្ឍទៅលើនាឡិកាឆ្លាតវៃជាច្រើនទៀតផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានធ្វើការសន្យាថា ទិន្នន័យសុខភាពរបស់អ្នកប្រើប្រាស់ Fitbit នឹងមិនប្រើប្រាស់សម្រាប់គោលដៅនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ ក្រុមហ៊ុន Google បានរំលឹកទៅកាន់អ្នកប្រើប្រាស់ Fitbit ថានឹងបន្តក្នុងការរក្សាទុកនូវទិន្នន័យនៅលើគណនី Fitbit account ឬចង់ចែករំលែកទៅកាន់ភាគីទី ៣ របស់ខ្លួននោះគឺ Google Fit បានថែមទៀត៕

image

Like and Share this page:

Related Posts


Comments