ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Windows 10X ពិតជាស្រស់ស្អាតមែនទែន!

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Windows 10X នៅក្នុងឆ្នាំ ២០១៩ នេះដែលឌីស្សាញឡើងសម្រាប់ការប្រើប្រាស់នៅលើឧបករណ៍ដែលមានអេក្រង់ភ្លោះថែមទៀត។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះបានផ្លាស់ប្តូរគោលដៅ និងប្រកាសថា វានឹងដាក់អោយប្រើប្រាស់នៅលើឧបករណ៍មួយដែលមានអេក្រង់តែមួយផងដែរដូចជានៅលើ Laptops ។

ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការនេះនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេនោះ វាក៏មានការបែកធ្លាយទៅលើប្រព័ន្ធប្រតិបត្តិការនេះផងដែរដែលអនុញ្ញាតអោយមនុស្សជាច្រើនអាចធ្វើការតម្លើង និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការនេះបាន។ នៅក្នុងវីដេអូចេញពី​ Windows Central នោះ យើងបានឃើញនូវ OS នេះដំនើរការនៅលើកុំព្យូទ័រផងដែរ។ វីដេអូនេះមានការបង្ហាញអំពី UI នៃ OS នេះផងដែរ។

ប្រព័ន្ធប្រតិបត្តិការ Windows 10X នេះមានការកែប្រែទៅលើ Interface ជាមួយនឹងការអាប់ដេតទៅលើ Taskbar ផងដែរ។ សម្រាប់ Taskbar នេះមាន icons ដែលស្ថិតនៅផ្នែកកណ្តាលជាមួយនឹង Start menu​ដែលមានការឌីស្សាញជាថ្មីផងដែរ។ វាក៏មាន notification Center ថ្មីផងដែរ។ សម្រាប់ OS នេះក៏មាន File Manager ផងដែរ៕

image