Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន Honor V40 5G នឹងដាក់លក់នៅថ្ងៃទី ២២ ខែមករាខាងមុខនេះ

January 17
12:05 am 2021
Like and Share this page:

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Honor និយាយថា ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូនV40 5G នៅថ្ងៃទី ១៨ ខែមករានេះនៅក្នុងប្រទេសចិន ប៉ុន្តែពេលនេះក្រុមហ៊ុននេះប្រកាសថា ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីនៅថ្ងៃទី ២២ ខែមករានេះ។ ក្រុមហ៊ុន Honor ក៏លើកឡើងអំពីបញ្ហាមួយចំនួនដែលនាំអោយមានការពន្យារពេលផងដែរ ប៉ុន្តែក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមការលក់ស្មាតហ្វូន V40 5G នៅថ្ងៃទី ២២ ខែមករានេះ។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះនៅមិនទាន់បង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន V40 5G នៅឡើយទេ ប៉ុន្តែរូបភាពមួយចំនួនបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់គែមកោងដែលមានរន្ធ pill-shaped hole សម្រាប់កាមេរ៉ាភ្លោះខាងមុខ និងកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយថែមទៀត។ កាមេរ៉ានេះមានទំហំ 50MP primary, 8MP ultrawide, 2MP laser focus និង 2MP macro ។

ស្មាតហ្វូន Honor V40 5G នេះគឺមានបន្ទះឈីប Dimensity 1000+ SoC ហើយវាមានទ្រទ្រង់នូវបច្ចេកវិទ្យា 66W wired និង 55W wireless charging ផងដែរ៕

 image

Like and Share this page:

Related Posts


Comments