ព័ត៌មាន

ស្មាតហ្វូន iPhone 13 ប្រហែលជាមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ស្មាតហ្វូន iPhone 13 នឹងប្រកាសបង្ហាញខ្លួននៅចុងឆ្នាំនេះ ប៉ុន្តែវាប្រហែលជាមិនមានការផ្លាស់ប្តូរអ្វីដែលប្លែកច្រើននោះទេ។ ស្មាតហ្វូននេះប្រហែលជាបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ចាប់ផ្តើមធ្វើតេស្តទៅលើមុខងារនេះសម្រាប់ឆ្នាំ ២០២១ នេះផងដែរ។

សម្រាប់ស្មាតហ្វូន iPhone X នោះ គ្រប់ស្មាតហ្វូន iPhones ទាំងអស់លើកលែងតែស្មាតហ្វូន iPhone SE (2020) បង្ហាញខ្លួនដោយគ្មានបច្ចេកវិទ្យា Touch ID fingerprint reader នោះទេ ហើយវាជំនួសដោយបច្ចេកវិទ្យា Face ID facial recognition វិញ។ ស្មាតហ្វូន iPhone 13 នេះប្រហែលជាបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។

របាយការណ៍នេះអះអាងថា​ក្រុមហ៊ុនបច្ចេកវិទ្យា Apple នេះកំពុងតែធ្វើការនៅលើស្មាតហ្វូន iPhone ដែលអាចបត់បានផងដែរ ហើយក្រុមហ៊ុននេះក៏ធ្វើការអភិវឌ្ឍទៅលើគំរូរបស់អេក្រង់ដែលអាចបត់បានផងដែរសម្រាប់ការតេស្តខាងក្នុងរបស់ខ្លួនផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺមាន Hinges ដែលស្រដៀងគ្នាទៅនឹងអេក្រង់ដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយវាមានអេក្រង់ទំហំដល់ទៅ 6.7″ ថែមទៀត។ ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើថេប្លេតចំនួន ២ ដែលនោះគឺមាន iPad Pro ដែលមានបន្ទះឈីបលឿនជាងមុន និងអេក្រង់ MiniLED និង iPad មួយទៀតដែលមានការឌីស្សាញដូចទៅនឹងស្មាតហ្វូន iPad Air (2019)៕

image