ព័ត៌មាន

NSA ចេញនូវសេចក្តីណែនាំក្នុងការបញ្ឈប់នូវ TLS Protocols ដែលលែងប្រើប្រាស់

ទីភ្នាក់ងារសន្តិសុខជាតិ (National Security Agency) គឺជាទីភ្នាក់ងារដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកពឹងផ្អែកនៅក្នុងការប្រមូលនូវសញ្ញាជាច្រើនពីបរទេសនោះនឹងចាត់វិធានការក្នុងការប្រឆាំងទៅនឹងសកម្មភាពជាច្រើនដែលគួរអោយសង្ស័យផងដែរ។ អ្នកជំនាញទាំងនេះគឺត្រូវធ្វើការ Decode ទៅលើសញ្ញាដែលបានអ៊ីនគ្រីបទៅជាទម្រង់មួយដែលអាចស្វែងយល់បាន។

ទីភ្នាក់ងារ​NSA  បានផ្តល់អនុសាស្រ្តអោយធ្វើការជំនួសនូវ protocols configuration​ TLS (Transport Layer Security) ដោយសារតែ Protocols នេះគឺលែប្រើប្រាស់ហើយ ជាពិសេសវាក៏អាចធ្វើអោយមានបញ្ហាគ្រោះថ្នាក់ដល់ព័ត៌មានសំខាន់របស់អ្នកប្រើប្រាស់ផងដែរ។ ភាពងាយស្រួលរងគ្រោះជាច្រើននេះគឺអាចអោយហេគឃ័រអាចធ្វើការចូលទៅកាន់ទិន្នន័យដែលបានអ៊ីនគ្រីបនេះបានថែមទៀត។

នៅក្នុងទំនាក់ទំនងនៃការផ្លាស់ប្តូររវាង Server និង Client គឺមានព័ត៌មានដែលសំខាន់ និងមានតម្លៃដែលត្រូវការពារ ហើយសម្រាប់គោលដៅនេះគឺមានការអភិវឌ្ឍទៅលើ channels  ការពារខ្លាំងជាងមុនដូចជា  TLS និង  Secure Sockets Layer (SSL) ថែមទៀត។ ទីភ្នាក់ងារ NSA បញ្ជាក់ថា សម្រាប់  TLS 1.2  និង TLS 1.3 គួរតែប្រើប្រាស់ សម្រាប់ SSL 2.O , SSL 3.0 , TLS 1.0 និង  YLS 1.1 មិនគួរប្រើប្រាស់នោះទេ៕

 image