ព័ត៌មាន

កាសស្តាប់ Realme Buds Q2 ទទួលបាននូវវិញ្ញាបនបត្រ FCC

កាសស្តាប់ TWS ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Realme នឹងមានឈ្មោះហៅថា Buds Q2 ។ នេះគឺជាកាសស្តាប់ជំនាន់ថ្មីបន្ទាប់ពីកាសស្តាប់ Buds Q ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ នៅក្នុងបញ្ជីរបស់​ FCC នេះសម្រាប់កាសស្តាប់​ Buds Q2 មានការបង្ហាញអំពីការឌីស្សាញ លក្ខណៈសម្បត្តិ និងពណ៌របស់វាផងដែរ។

ជាមួយនឹងលេខម៉ូឌែល RMA2010 នេះ កាសស្តាប់ Buds Q2 មានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូឌែលមុននេះផងដែរជាមួយនឹងសម្បក Case រាងពងក្រពើ។ នៅលើប្រអប់ Charging Case នេះគឺមានរន្ធ micro USB port ដែលមានថាមពលថ្មទំហំ 400mAh ខណៈពេលដែលកាសវិញគឺមានទំហំថ្ម 40mAh ។ កាសស្តាប់ Buds Q2 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ៕

image