ព័ត៌មាន

Mudra Band for Apple Watch ខ្សែដៃឆ្លាតវៃដ៏អស្ចារ្យដែលបញ្ជាតាមចលនាម្រាមដៃ

នេះគឺជា Smart Band ដំបូងបំផុតរបស់នាឡិកា​Apple Watch ។ ខ្សែនាឡិកានេះមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើតន្រ្តី ការគ្រប់គ្រងទៅលើការខល និងសាររំលឹក Notifications បានយ៉ាងងាយស្រួលជាមួយនឹងការបញ្ជាចេញពីចលនាម្រាមដៃរបស់អ្នក។ ខ្សែដៃនេះមានមុខងារ One-Hand Control សម្រាប់ប្រើប្រាស់នាឡិកានេះបាននៅពេលដែលដៃរបស់អ្នកពាក់ស្រោមដៃ ឬដៃរបស់អ្នកសើមបានថែមទៀត។

ខ្សែនាឡិកា Mudra Band នេះប្រើប្រាស់នូវបច្ចេកវិទ្យា Neural Input Technology ដែលនៅពេលដែលអ្នកមានការផ្លាស់ប្តូរទៅលើចលនានៃម្រាមដៃរបស់អ្នក វាអាចបញ្ជូនសញ្ញាដឹងថាអ្នកចង់បានធ្វើអ្វីថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មាន SNC Sensors និងបច្ចេកវិទ្យា​Deep Learning AI Algorithms ដែលអាចធ្វើការផ្ទៀងផ្ទាត់ទៅលើ RealTime បានថែមទៀត។ ខ្សែនេះមាន ២ ទំហំនោះគឺ 38mm/40mm & 42mm/44mm ៕

image