ព័ត៌មាន

realme ជាប់ជាប្រេនស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ( Best value Smartphone )

បច្ចុប្បន្ននេះនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងមានប្រេនស្មាតហ្វូនជាច្រើន បានបញ្ចេញស្មាតហ្វូនជាបន្តបន្ទាប់ ដូច្នេះវាបានបង្កើតជាជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ ប៉ុន្តែជម្រើសជាច្រើននេះក៏ធ្វើឲ្យអ្នកប្រើប្រាស់មានការពិបាកក្នុងការសម្រេចចិត្តក្នុងជ្រើសរើសយកស្មាតហ្វូនមួយដែលសក្តិសមសម្រាប់ខ្លួនឯង។ ដោយយើងក៏សង្កេតឃើញប្រេនទូរសព្ទក្មេងខ្ចីមួយដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជាត្រឹមតែរយៈពេលមួយឆ្នាំ ជាមួយការនាំយកមកនូវស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិល្អៗ គុណតម្លៃរបស់វាពិតជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ ភ្ជាប់មកជាមួយតម្លៃដ៏ល្អ។

image

ឥឡូវយើងមកដឹងទាំងអស់គ្នាហេតុអ្វីបានជា realme ជាប់ជាប្រេនស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ក្នុងឆ្នាំ 2020? នៅក្នុងឆ្នាំ 2020 realme បញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាrealme C ស៊េរី និងស្មាតហ្វូនសម្រាប់ការកម្សាន្ត Number Series ជាមួយនឹងលក្ខណៈសម្បត្តិល្អៗ បច្ចេកវិទ្យាទំនើប យើងនឹងរៀបរាប់ខាងក្រោមនេះ៖

  • ស្មាតហ្វូនលំដាប់ថវិកា realme C ស៊េរី ៖ realme តែងតែបញ្ចេញស្មាតហ្វូនលំដាប់ថវិកាជាមួយលក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍មែនមែនដូចជា realme C3 និង realme C12 ដែល realme C3 មានបំពាក់បន្ទះឈីបខ្លាំងសម្រាប់ Entry-Level smartphone Mediatek Helio G70 ដំបូងគេបង្អស់ដែលជាទូទៅមានបំពាក់នៅលើទូរសព្ទលំដាប់មធ្យម ជាមួយថាមពលថ្មធំ 5000mAh អេក្រង់ធំបែបដំណក់ទឹក 6.5 អ៊ីញ និងមានកាមេរ៉ា 3គ្រាប់ 12MP ជាមួយតម្លៃក្រោម 140 ដុល្លារ។ ចំណែក realme C12 មានថាមពលថ្មធំដំបូងគេបង្អស់ 6000mAh អមមកជាមួយមុខងារផ្ទេរថាមពលថ្មទៅកាន់ទូរសព្ទ និងឧបករណ៍ដទៃ ដែលជាទីចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានបច្ចេកវិទ្យា វាក៏នៅតែបំពាក់ក្រង់ធំបែបដំណក់ទឹក 6.5 អ៊ីញ និងមានកាមេរ៉ា 3គ្រាប់ ជាមួយតម្លៃដ៏ពិសេសក្រោម 140 ដុល្លារ។  

  • ស្មាតហ្វូនសម្រាប់ការកម្សាន្ត Number Series ៖ realme បញ្ចេញស្មាតហ្វូន realme 6 ស៊េរី និង realme 7 ស៊េរី ដែល realme 6 ស៊េរី បានចេញនៅដើមឆ្នាំ 2020 មានបំពាក់បន្ទះឈីបមានសមត្ថភាពខ្លាំង Gaming MediaTek Helio G90T ជាមួយអេក្រង់រលូន 90Hz ធ្វើឲ្យការលេងហ្គេមទទួលបានបទពិសោធន៍ថ្មីកាន់តែរលូន អមមកជាមួយកាមេរ៉ា 4គ្រាប់ 64MP។ ចំនែក realme 7 ស៊េរី បានបញ្ចេញនៅកៀកចុងឆ្នាំ 2020 ដែលជាការកែតម្រូវយ៉ាងល្អទៅស្មាតហ្វូនជំនាន់មុន ជាមួយបំពាក់បន្ទះឈីបកាន់តែមានសមត្ថភាពខ្លាំង Gaming MediaTek Helio G95 ជាមួយអេក្រង់រលូន 90Hz ថាមពលថ្មធំ 5000mAh សាកថ្មលឿន 30W Dart Charge ធ្វើឲ្យការលេងហ្គេមគ្មានភាពរអាក់រអួល មិនតែប៉ុណ្ណោះចំពោះ realme 7 Pro ក៏មានបច្ចេកវិទ្យាសាកថ្មលឿន 65W អមមកជាមួយកាមេរ៉ាជំនាន់ថ្មី Sony 4គ្រាប់ 64MP សម្រាប់ការផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ក្រៅពីការលេងហ្គេម។ ដោយលក្ខណៈសម្បត្តិដ៏ពិសេសខាងលើនេះ ធ្វើឲ្យ realme ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ជាមួយតម្លៃក្រោម 300$។  

សរុបមកវិញយើងឃើញថា realme ជាប្រេនថ្មីមួយ ប៉ុន្តែពិតជាធ្វើបានល្អក្នុងការនាំយកស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិល្អជាមួយតម្លៃសមរម្យ មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលផ្តល់គុណតម្លៃដ៏ល្អសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះទើប realme ជាប់ជាប្រេនស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ “Best value Smartphone” ដោយការវាយតម្លៃរបស់ពួកយើង។ នៅក្នុងឆ្នាំ 2021 នេះយើងចាំទាំងអស់គ្នាមើលថា តើ realme នឹងនាំមកនូវអ្វីថ្មីទៀតដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងទទួលបានគុណតម្លៃកាន់តែជាមួយបច្ចេកវិទ្យាទំនើប ទាន់សម័យ និងពេញនិយម៕