ព័ត៌មាន

ស្មាតហ្វូន Asus ROG Phone 5 ឆ្លងកាត់វិញ្ញាបនបត្រ TENAA ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិ និងរូបភាពជាច្រើន

ស្មាតហ្វូនលេងហ្គេមចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Asus បានឆ្លងកាត់នូវវិញ្ញាបនបត្រ TENAA របស់ចិនដែលមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើន និងរូបភាពជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន ROG Phone 5 នេះមានលេខកូដ I005DA ហើយវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 chipset និងថាមពលថ្មទំហំ 6,000 mAh ថែមទៀត។

ថាមពលថ្មនេះគឺមានទំហំ 3,000 mAh ចំនួន ២ គ្រាប់ និងបច្ចេកវិទ្យាសាកថ្មលឿន super-fast charging 65W charger ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 64MP ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.78-inch AMOLED ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ អេក្រង់នេះអាចមានកម្រិត FHD+ ឬ QHD+ និងកម្រិត 144Hz refresh rate ផងដែរ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅចុងខែមីនាដល់ពាក់កណ្តាលខែមេសានេះ៕

image

image