ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ខ្លួនកំពុងតែធ្វើការនៅលើអេក្រង់រុញ និងអេក្រង់រមូរបាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Display បញ្ជាក់ថា ខ្លួនកំពុងតែធ្វើការនៅលើអេក្រង់ដែលអាចរមូរបាន និងអេក្រង់រុញបាន ហើយវាគឺស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា LG បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2021 ។ អេក្រង់នេះពិតជាទាក់ទាញខ្លាំងមែនទែន។

អនុប្រធានជាន់ខ្ពស់លោក Choi Kwon-young របស់ក្រុមហ៊ុន Samsung Display និយាយបន្ទាប់ពីការប្រកាសបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុថា អេក្រង់រមូរ និងអេក្រង់រុញគឺនឹងបង្ហាញខ្លួននៅឆ្នាំនេះ។ នេះគឺជាហេតុផលដែលអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចង់ធ្វើទៅលើបច្ចេកវិទ្យានេះអោយបានមុនគេ។

ទន្ទឹមនឹងនេះផងដែរ យើងបានឃើញនូវអេក្រង់ដែលអាចបត់បានដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ខណៈពេលដែលក្រុមហ៊ុននេះក៏ប្រើប្រាស់នូវកម្រិត refresh rate ផ្សេងគ្នាផងដែរ។ បច្ចេកវិទ្យានេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Z Flip3 និង​ Galaxy Fold3 ផងដែរ៕

image

image