ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi 11 Pro នឹងមានថាមពលថ្មទំហំ 5,000 mAh

របាយការណ៍ជាច្រើនកាលពីពេលមុននេះទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 11 Pro នឹងមានថាមពលថ្មទំហំ 4,700 mAh ប៉ុន្តែតាមការបញ្ជាក់ចេញពីប្រភពខាងក្នុងអោយដឹងថា ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំដល់ទៅ  5,000 mAh ។

អ្នកទម្លាយដ៏ល្បីល្បាញរបស់ចិនបានបង្ហោះនៅលើ  Weibo ថា ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា ultra-fast charging ។ ស្មាតហ្វូននេះអាចនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 120W wired charging របស់ក្រុមហ៊ុន Xiaomi ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន  Mi 10 Ultra ផងដែរ។ វានៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទផ្លូវការក្នុងការប្រកាសបង្ហាញស្មាតហ្វូនMi 11 Pro នៅឡើយទេ៕

image

image