ព័ត៌មាន

ស្មាតហ្វូន Redmi K40 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៥ ខែកុម្ភៈ

យើងបានលឺដំណឹងជាច្រើនអំពីស្មាតហ្វូន Redmi K40 ហើយនៅថ្ងៃនេះអនុប្រធានរបស់ក្រុមហ៊ុននេះគឺលោក Lu Weibing បញ្ជាក់ថា ស្មាតហ្វូន K40 នឹងទម្លាយជាផ្លូវការនៅថ្ងៃទី ២៥ ខែកុម្ភៈនេះ។ នៅក្នុងការបង្ហោះរបស់លោក Lu នៅលើ​Weibo នេះទម្លាយថា ស្មាតហ្វូន Redmi K40 នឹងមានការឌីស្សាញរូបរាងថ្មី និងបទពិសោធន៍យ៉ាងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

នៅក្នុងរូបភាពផ្សព្វផ្សាយនេះមិនមានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Redmi K40 ឬព័ត៌មានលម្អិតរបស់វានោះទេ ប៉ុន្តែកាលពីពេលមិននេះវាមានការបញ្ជាក់ថា ស្មាតហ្វូន K40 series នឹងមានបន្ទះឈីប Snapdragon 888 SoC អេក្រង់រាបស្មើ និងថាមពលថ្មដែលមានទំហំច្រើនជាង 4,000 mAh។ លោក Lu Weibing បញ្ជាក់ថា តម្លៃរបស់ស្មាតហ្វូន K40 នេះគឺ CNY2,999 ($465/€385) ។ ស្មាតហ្វូន Redmi K40 នឹងមាន ៣ ម៉ូឌែលគឺ K40, K40S និង K40 Pro ។ ស្មាតហ្វូនទាំង ៣ នេះមានការទ្រទ្រង់ទៅលើបច្ចេកវីទ្យា 5G ហើយសម្រាប់ម៉ូឌែល Pro គឺមានកាមេរ៉ាដែលមានទំហំ 108MP ផងដែរ៕

image