ព័ត៌មាន

ស្មាតវ៉ចរបស់ Facebook នឹងផ្តោតទៅលើការផ្ញើសារ និងសុខភាព

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook កំពុងតែធ្វើការនៅលើស្មាតវ៉ចដែលផ្តោតទៅលើមុខងារថែរក្សាសុខភាព​និងការផ្ញើសារ។ ស្មាតវ៉ចរបស់ Facebook នេះនឹងដំណើរការនូវ open-source version របស់ Android software របស់ក្រុមហ៊ុន Google ប៉ុន្តែក្រុមហ៊ុននេះក៏កំពុងតែអភិវឌ្ឍទៅលើ OS ផ្ទាល់ខ្លួនផងដែរ។ នាឡិកានេះនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៣ នេះ។

របាយការណ៍នេះបញ្ជាក់ថា នាឡិកានេះនឹងមានកម្មវិធី Messenger, WhatsApp និង​ Instagram ហើយវាក៏ទ្រទ្រង់ទៅលើ cellular connectivity ថែមទៀត។ ក្រុមហ៊ុន Facebook នឹងកំណត់តម្លៃនាឡិកាស្មាតវ៉ចរបស់ខ្លួនទាបជាង Watch Series 6 nig Watch SE របស់ Apple ផងដែរ៕

image

image