ព័ត៌មាន

ស្មាតហ្វូន OnePlus 9 Pro នឹងមានអេក្រង់ LTPO

នៅក្នុងការទម្លាយជាច្រើនកាលពីពេលមុននេះ យើងដឹងថា​ស្មាតហ្វូន OnePlus 9 Pro នឹងមានអេក្រង់ 6.78” 1440p+ ជាមួយនឹងកម្រិត  120Hz refresh rate ។ រូបភាពជាច្រើនរបស់ស្មាតហ្វូននេះមានការបង្ហាញនូវមុខងារ mode selection screen ដែលអ្នកអាចធ្វើការជ្រើសរើសនូវកម្រិតភាពច្បាស់ និងកម្រិត Refresh Rate ផងដែរ។

អ្នកទម្លាយ​Max J អះអាងថា អេក្រង់នេះគឺប្រើប្រាស់នូវអេក្រង់  LTPO ។ ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung បានប្រើប្រាស់នូវអេក្រង់  LTPO នេះនៅលើស្មាតហ្វូន Note 20 Ultra និងS21 Ultra ហើយក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ LTPO នៅលើស្មាតហ្វូន iPhone 13 Pro ផងដែរ។ បច្ចេកវិទ្យានេះគឺអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Apple សម្រាប់ប្រើប្រាស់នៅលើនាឡិកាស្មាតវ៉ចផងដែរ៕

image

image