ព័ត៌មាន

ចុ៎មយក្ស…! មិនណយទេ…! Samsung Galaxy A02s និង Galaxy A02 ទាំងកាមេរ៉ា…ទាំងកម្លាំងថ្ម…ទាំងអេក្រង់…និងទាំងតម្លៃ…អស្ចារ្យម៉ាចប់ម៉ង…កប់ស៊េរី…!

(ភ្នំពេញ) ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់…កាមេរ៉ាថតច្បាស់ស្អាត …ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក)…ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត…លក់មិនរង្គើទីផ្សារទើបចម្លែក…!  Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះគឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង!

image

Samsung Galaxy A02s អេក្រង់ពេញតួ…កាមេរ៉ាក្រោយ 3 គ្រាប់ ថតច្បាស់សមសួន និងមានសមត្ថភាពខ្ពស់កម្លាំងថ្ម 5,000 mAh ខ្លាំង… យូរ… អែមហួស…មើលវីដេអូ ហ្គែម ហ្វេសប៊ុក លេង Tik Tok និយាយពីម៉ាឆ្ងាញ់…ដោយមិនបាច់ព្រួយ។ បើតម្លៃវិញគឺថាម៉ាអែមម៉ង គឺត្រឹមតែ $145 តែប៉ុណ្ណោះ ខណៈដែល Samsung Galaxy A02 ដែលមានសមត្ថភាពអស្ចារ្យមិនធម្មតាមានតម្លៃត្រឹមតែ $119 ប៉ុណ្ណោះ!

image

 លក្ខណៈសម្បត្តិខាងក្រោមនេះគឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តងគឺបានក្នុងការជ្រើសរើសស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យាទំនើប…និងមានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង…!

* Galaxy A02s:

* អេក្រង់៖ Infinity-V Display

* ទំហំអេក្រង់៖ 6.5”

* កាមេរ៉ាមុខ៖ 5 MP

* កាមេរ៉ាក្រោយ 3 គ្រាប់៖ 13 MP + 2MP + 2MP

* មេម៉ូរី (RAM)៖ 4GB

* អង្គផ្ទុក៖ 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)

* ល្បឿនដំណើរការ៖ SDM 450 (Octa1.8 GHz)

* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0

* សេវា៖ 4G LTE

* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

 image

* Galaxy A02:

* អេក្រង់៖ Infinity-V Display

* ទំហំអេក្រង់៖ 6.5”

* កាមេរ៉ាមុខ៖ 5 MP

* កាមេរ៉ាក្រោយ 2 គ្រាប់៖ 13 MP + 2MP

* មេម៉ូរី (RAM)៖ 3GB 

* អង្គផ្ទុក៖ 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)

* ថាមពលថ្ម៖ 5,000 mAh

* សេវា៖ 4G LTE

* ពណ៌ 3 ជម្រើស៖ ខ្មៅ, ខៀវ, ក្រហម

image

 *សូមបញ្ជាក់ថា Samsung Galaxy A02s និង A02 នេះ របស់ក្រុមហ៊ុន សាមសុង មានប័ណ្ណធានាត្រឹមត្រូវ អាចធ្វើបច្ចុប្បន្នភាពកម្មវិធីបាន និងមានដំឡើងក្តារចុចភាសាខែ្មរមកស្រាប់…ងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់!  សម្រាប់ព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចអញ្ជើញទៅតេស្តផលិតផលផ្ទាល់នៅតាមបណ្តាហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការ ឬក៏អាចធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800-203232!