ព័ត៌មាន

Pocketalk S Voice Translator អ្នកជំនាញក្នុងការបកប្រែភាសា

Pocketalk S Voice Translator គឺជាឧបករណ៍បច្ចេកវិទ្យាថ្មីដែលមានឯកទេសក្នុងការបកប្រែទៅលើភាសាផ្សេងៗគ្នាបានរហូតដល់ទៅ ៨២ ។ ឧបករណ៍នេះមានរូបរាងតូចស្រស់ស្អាតជាមួយនឹងអេក្រង់ Touchscreen ដែលផ្តល់នូវការបកប្រែជា Text បានយ៉ាងល្អថែមទៀត។ សម្រាប់ការបកប្រែពិតជាងាយស្រួលមែនទែនតាមរយៈការចុចនៅលើប៊ូតុងបកប្រែ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង noise-cancelling microphonesនិង Speakers ចំនួន ២ ថែមទៀត។

សរុបមក ឧបករណ៍នេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ ហើយវាមានការពេញនិយមក្នុងការប្រើប្រាស់ច្រើនជាង ១៣០ ប្រទេសនៅលើពិភពលោកថែមទៀត។ កាមេរ៉ានេះប្រើប្រាស់នូវបន្ទះឈីប ARM Cortex 53 Quad-Core 1.3GHz ប្រព័ន្ធប្រតិបត្តិការ Android OS 8.1 រ៉េមទំហំ 1GB និងម៉េមូរីទំហំ8GB ។ វាមានអេក្រង់ Touch Screen ដែលមានកម្រិតភាពច្បាស់ 480×640 pixels ហើយវាមានថ្មកម្លាំង 1200 mAh​ថែមទៀត។ ការបញ្ចូលថាមពលថ្មគឺតាមរយៈរន្ធ USB Type-C និងភ្ជាប់ជាមួយនឹង Bluetooth 4.2 ថែមទៀត។ ឧបករណ៍នេះមានតម្លៃ $299 ៕

image

image