Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

កំណត់ត្រាថ្មី! ស្តង់ដារនៃគុណភាពលំដាប់ពិភពលោក realme x TÜV Rheinland ស្មាតហ្វូនដែលមានគុណភាពខ្ពស់សម្រាប់យុវវ័យ

April 06
05:11 pm 2021
Like and Share this page:

realme ដែលជាប្រេនស្មាតហ្វូនរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោកបានប្រារព្ធនូវព្រឹត្តិការណ៍លំដាប់ពិភពលោក realme x TÜV Rheinland ស្តង់ដារនៃគុណភាព និងការប្រកាសស្មាតហ្វូនស៊េរីថ្មីសម្រាប់យុវវ័យ។ តាមការស្រាវជ្រាវទៅលើយុវវ័យ realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្របញ្ជាក់គុណភាពនៃទូរស័ព្ទឆ្លាតដែលអាចជឿទុកចិត្តលើបានដោយផ្អែកលើបទពិសោធន៍វដ្តជីវិតរយៈពេល ៣ ឆ្នាំដំបូងនៃស្មាតហ្វូន។ realme C​ ស៊េរី គឺជាស្មាតហ្វូនដំបូងបង្អស់ដែលទទួលបានវិញ្ញាបនប័ត្រនេះ។

 image

realmeកំណត់ស្តង់ដារគុណភាពខ្ពស់ជាងមុនជាមួយ TÜV Rheinland

realme កំពុងធ្វើការជាមួយTÜV Rheinland លើវិញ្ញាបនប័ត្របញ្ជាក់គុណភាពអាចជឿជាក់បានដើម្បីនាំមកនូវការត្រួតពិនិត្យគុណភាពរបស់ពួកគេទៅកម្រិតខ្ពស់បន្ទាប់ទៀត។ realme គឺជាប្រេនស្មាតហ្វូនដំបូងបង្អស់នៅលើពិភពលោកដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពអាចជឿជាក់ខ្ពស់ពី TÜV Rheinland ។​ ពួកគេនឹងប្រើប្រាស់សំណុំបែបបទស្តង់ដារនៃគុណភាពនេះ ដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងធ្វើតេស្តទៅលើស្មាតហ្វូនទាំងអស់របស់ realme ។

 image

 image

វិញ្ញាបនប័ត្របញ្ជាក់គុណភាព TÜV Rheinland

បន្ទាប់ពីការស្រាវជ្រាវ និងការធ្វើតេស្តអស់រយៈពេលជាង 8 ខែមក TÜV Rheinland និង realme បានរួមគ្នាបង្កើតវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូនដែលទុកចិត្តបាន និងដើរតួយ៉ាងសំខាន់ជាអ្នកនាំមុខគេក្នុងស្តង់ដារឧស្សាហកម្ម សម្រាប់ទីផ្សារសំខាន់ៗនៅទូទាំងពិភពលោក។ ដំណើរការនៃវិញ្ញាបនប័ត្រ​ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូន គ្របដណ្តប់លើការធ្វើតេស្តធំៗ ចំនួន 23 រួមមានការតេស្តចំនួន 10 ទៅលើសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការទម្លាក់​ ការឆ្កូតជាដើម  និងការធ្វើតេស្តិ៍បរិបទខ្លាំងបំផុតចំនួន 7 រួមមានសីតុណ្ហភាពខ្លាំង សំណើមខ្លាំង ការឡើងចុះកំលាំងវ៉ុល ប៊ូតុងធន់​ ថាមពលអគ្គិសនីថេរ សម្ពាធខ្យល់ និងការធ្វើតេស្តិ៍6 យ៉ាងទៀតអំពីគុណភាពដែលអាចជឿជាក់បាន។

 image

 image

រោងចក្រឆ្លាតវៃ មានគោលបំណងដើម្បីទទួលបានស្វ័យប្រវត្តិកម្មពេញលេញនាពេលខាងមុខនេះ

ភាពស្ថិតស្ថេរជាផ្នែកមួយនៃគន្លឹះសំខាន់ ដើម្បីធ្វើឱ្យផលិតផលដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន realme បាននឹងកំពុងវិនិយោគនៅក្នុងរោងចក្រឆ្លាតវៃ ដែលមានគោលបំណងធ្វើឱ្យមានស្វ័យប្រវត្តិកម្មពេញលេញនាពេលអនាគត។ តាមវិធីសាស្រ្តនេះ realme អាចបង្កើនប្រសិទ្ធភាព និងភាពជាក់លាក់នៃដំណើរការផលិតដ៏ស្មុគស្មាញ។ ជាឧទាហរណ៍ស្វ័យប្រវត្តិកម្មមួយ គឺខ្សែចង្វាក់ផលិតកម្ម SMT ដែលវាទទួលខុសត្រូវក្នុងការដាក់សមាសធាតុផ្សំទៅលើបន្ទះ motherboard PCB។ អត្រាស្វ័យប្រវត្តិកម្មនាពេលបច្ចុប្បន្ននៅក្នុងរោងចក្រឆ្លាតវៃនេះ គឺមានអាត្រា 87.5% ដែលខ្ពស់ជាងបទដ្ឋានស្តង់ដារឧស្សាហកម្ម ក៏ព្រោះតែមានមុខងារស្វ័យប្រវត្តិរបស់ បញ្ញាសប្បនិមិត្ត AI  ដែលជារោងចក្រឆ្លាតវៃ realme AI បច្ចុប្បន្នអាចផលិតបាន 60 លានគ្រឿងជារៀងរាល់ឆ្នាំ។

 image

រចនាឡើងដើម្បីឱ្យមានគុណភាពខ្ពស់

realme ជឿជាក់ថាផលិតផលដែលមានគុណភាពខ្ពស់ចាប់ផ្តើមពីការគិតរចនាដ៏ល្អ។ មនុស្សភាគច្រើនគិតថាស្មាតហ្វូន realme ត្រូវបានរចនាម៉ូតទៅតាមភាពទាន់សម័យ និងបច្ចេកវិទ្យាឈានមុខគេ។ ទន្ទឹមនឹងនេះ realme យកការរចនាផលិតផល ដែលមានគុណភាពជាចំបង។ realme ធ្វើតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យនេះយ៉ាងតឹងរឹង នៅពេលរចនាផលិតផលណាមួយ។ រាល់ផលិតផលរបស់ realme ចាំបាច់ត្រូវមានការរចនាម៉ូតទាន់សម័យ ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីនិងផលិតវាតាមរយៈការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់។

image

 image

ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិ បដិសេធនូវផលិតផលដែលមានគុណភាពទាប

ទាក់ទងនឹងដំណើរការនៃរបៀបដែលស្មាតហ្វូនត្រូវបានបង្កើត និងសាកល្បងនៅក្នុងរោងចក្ររបស់ពួកគេដែលត្រូវបានបែងចែកជា 6ដំណាក់កាល។ ក្រុមត្រួតពិនិត្យគុណភាពនឹងចូលរួមគ្រប់ជំហាន នៃការត្រួតពិនិត្យលើគុណភាពផលិតផល។ នៅពេលណាមួយ ប្រសិនបើផលិតផលមិនត្រូវនឹងស្តង់ដារគុណភាព ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិបដិសេធផលិតផលដែលមានគុណភាពអន់ ហើយផលិតផលដែលត្រូវបានបដិសេធនឹងត្រូវបានរៀបចំផលិតឡើងវិញ ។

 image

គុណភាពត្រូវបានរចនាឡើងដោយឌីជីថល

ផ្អែកលើសកម្មភាពរបស់យុវវ័យ ដូចជាការធ្វើដំណើរ នឹងការលេងកីឡាខាងក្រៅ(outdoor sport) realme បានធ្វើការតេស្តយ៉ាងម៉ត់ចត់ជាងមុននៅក្នុងកន្លែងដែលទាក់ទងនឹងបរិស្ថាន។ ដើម្បីទប់ទល់នឹងការធ្លាក់ នៃការលេថកីឡាខាងក្រៅ(outdoor sport) ដូចជាជិះបន្ទះក្តាររអិលនៅសួនជាដើម ផលិតផលឆ្លងកាត់ការធ្វើតេស្តទម្លាក់យ៉ាងខ្លាំងនៅកម្ពស់រហូតដល់ 1.8 ម៉ែត្រនៅច្រើនកន្លែងលើផ្ទៃដែលមានវត្ថុធាតុផ្សេងៗគ្នា។ សម្រាប់ការធ្វើដំណើរ realme ក៏ធ្វើការក្នុងសីតុណ្ហភាពខ្លាំងពីដក -40 អង្សាសេ ដល់ 75 អង្សាសេ នៅក្នុងបរិស្ថានខាងក្រៅ ដើម្បីធានាថាផលិតផល realme ទាំងអស់អាចទ្រទ្រង់បាន។

 image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10251
Yesterday : 14524
This Month : 270218
Last Month : 547061
Total Visitor : 25669274