ព័ត៌មាន

ស្មាតហ្វូន Realme 8 5G នឹងបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមេសានេះជាមួយនឹងកាមេរ៉ា 48MP

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Realme 8 កាលពីខែមុននេះ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ទម្លាយថា ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូនប្រភេទ 5G នៅថ្ងៃទី ២១ ខែមេសានេះ។ ការប្រកាសនេះគឺចេញពីក្រុមហ៊ុន Realme នៅក្នុងប្រទេសថៃដែលបង្ហោះនូវវីដេអូមួយនៅលើ Facebook របស់ខ្លួនដែលមានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Realme 8 5G ផងដែរ។

ដូចអ្វីដែលអ្នកអាចមើលឃើញផងដែរ ស្មាតហ្វូន Realme 8 5G នេះមិនមានអក្សរ “Dare To Leap” ធំដូចទៅនឹងម៉ូឌែល 4G នោះទេ។ ស្មាតហ្វូនប្រភេទ 5G versionនេះគឺមានកាមេរ៉ាទំហំ 48MP sensor តែប៉ុណ្ណោះ។ ស្មាតហ្វូននេះមានកម្រាស់  (8.5mm) និងទម្ងន់ 185 g ។ គួរបញ្ជាក់ផងដែរថា Realme 8 5G នេះគឺមានអេក្រង់ 6.5″ FullHD+ 90Hz LCD, 8MP selfie និងបច្ចេកវិទ្យាសាកថ្ម  18W charging ផងដែរ៕

image

image