ព័ត៌មានជាច្រើនបានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានធ្វើការជជែកគ្នាជាមួយនឹងក្រុមហ៊ុន LG ក្នុងការបញ្ជាទិញទៅលើអេក្រង់ OLED TV ។ ក្រុមហ៊ុនSamsung ប្រហែលជាជិតបញ្ចប់ទៅលើកិច្ចព្រមព្រៀងនេះហើយដោយសារតែក្រុមហ៊ុន LG នឹងផ្គត់ផ្គង់នូវអេក្រង់ជាច្រើនលានបន្ទះសម្រាប់ក្រុមហ៊ុន Samsung ។ នេះគឺជាការផ្លាស់ប្តូររបស់ក្រុមហ៊ុនSamsung ពីការផ្លាស់ប្តូរអេក្រង់LCD ទៅកាន់អេក្រង់ QLED TV ផងដែរ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បុគ្គលិករបស់ក្រុមហ៊ុន Samsung និង LG បានពិភាក្សាគ្នាអំពីការផ្គត់ផ្គង់ទៅលើអេក្រង់ OLED នេះ។ បុគ្គលិកម្នាក់និយាយថា យើងនៅមិនទាន់បានចុះកិច្ចកុងត្រានៅឡើយទេ។ នៅក្នុងរបាយការណ៍ទាំងនេះ អេក្រង់ចំនួន ១ លានបន្ទះនឹងផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Samsung នៅក្នុងឆមាសទី ២ ឆ្នាំនេះដែលវានឹងកើនឡើងដល់ទៅ ៤ លានបន្ទះនៅក្នុងឆ្នាំ ២០២២ នេះ។
នេះពិតជាចំនួនដ៏ធំមែនទែនរបស់ក្រុមហ៊ុន Samsung នេះ។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung ក្នុងការផ្លាស់ប្តូរពីអេក្រង់ LCD technology ទៅកាន់ QLED TVs របស់ខ្លួន និងការប្រើប្រាស់នូវអេក្រង់ OLED របស់ក្រុមហ៊ុន LG ផងដែរ។ សារព័ត៌មាន TheElec និយាយថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើគំរូមួយរបស់ទូរទស្សន៍ Quantum Dot OLED TVដែលមិនប្រើប្រាស់នូវអេក្រង់ LCD នោះទេ។ គំរូនេះគឺមានការបដិសេធដោយក្រុមហ៊ុន Samsung Electronics នៅក្នុងខែមករាដោយសារតែពន្លឺរបស់វាទាបពេក៕