ព័ត៌មាន

Siri ទម្លាយថា ព្រឹត្តិការណ៍បន្ទាប់របស់ក្រុមហ៊ុន Apple នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមេសា

ជំនួយការឌីជីថលឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នោះគឺ Siri បានទម្លាយអំពីកាលបរិច្ឆេទនៅក្នុងការប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ក្រុមហ៊ុននេះដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមេសានេះ។ វាហាក់ដូចជាព័ត៌មានលម្អិតនេះគឺតាមរយៈការសួរទៅលើ Siri នៅលើស្មាតហ្វូន iPhone, iPad ឬ MacBook របស់អ្នក។ នៅពេលដែលអ្នកសួរទៅកាន់ Siri វានឹងឆ្លើយតបថាព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមេសានេះនៅ Apple Park ។

image

ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ជាធម្មតាទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនមុនមួយសប្តាហ៍។ ក្រុមហ៊ុន Apple អាចនឹងប្រកាសបង្ហាញនូវវត្តមានរបស់ 12.9-inch iPad Pro ស៊េរីថ្មីដែលមានអេក្រង់ mini-LED និងបន្ទះឈីប A14X chip និង AirPods ថ្មីផងដែរ៕

image