ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Quantum2 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប QRNG chip និងបច្ចេកវិទ្យា​ 5G

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Quantum2 ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy A Quantum ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូននេះគឺមានបន្ទះឈីបថ្មី QRNG security chipset ថែមទៀត។ ស្មាតហ្វូន Galaxy Quantum2 នេះនឹងបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនឹងឈ្មោះហៅថា Galaxy A82 ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-inch 1440p Super AMOLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate, Snapdragon 855+ chipset រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាសាកថ្ម 25W charging ថែមទៀត។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy Quantum2 នេះគឺការប្រើប្រាស់នូវបន្ទះឈីប quantum random number generator (QRNG) chip ដែលមានទំហំតូចបំផុតត្រឹមតែ 2.5mm ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung បានធ្វើការសហការជាមួយនឹង Shinhan Bank, Standard Chartered Bank Korea និង T World ដើម្បីទ្រទ្រង់ទៅលើ QRNG chip របស់ស្មាតហ្វូន Galaxy Quantum2 នេះ។ ស្មាតហ្វូន Galaxy Quantum2 នេះមានកាមេរ៉ាគោលទំហំ 64MP ជាមួយនឹង OIS, IP67 និង 5G connectivity ថែមទៀត។ ស្មាតហ្វូន Galaxy Quantum2 នេះមានតម្លៃ KRW 699,600 សម្រាប់ទំហំ 6/128GB ។​ស្មាតហ្វូននេះនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ២៣ ខែមេសានេះ៕