ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បើកដំណើរការកម្មវិធី Ad partnership ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់អ៊ឺរ៉ុប

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានធ្វើការពង្រីកទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន និងការស្វែងរកនូវ Ad Parters នៅក្នុងអ៊ឺរ៉ុបតាមរយៈការដំណើរការនូវ Huawei Ads marketplace ។ វាអនុញ្ញាតអោយ advertisers, agencies និង app developers អាចស្វែងរកអតិថិជនជាច្រើននៅក្នុងទិន្នន័យរបស់ Huawei ។ កម្មវិធីថ្មីនេះអនុញ្ញាតអោយអ្នកអភិវឌ្ឍកម្មវិធីជាច្រើនអាចដាក់នូវ Huawei Ads នៅក្នុង Apps របស់ពួកគេ។

image

ការឈានជាលក្ខណៈសកលរបស់ក្រុមហ៊ុន Huawei នេះគឺមានអ្នកប្រើប្រាស់ស្មាតហ្វូនចំនួន 700 លាននាក់។ Advertisers នៅលើ Huawei Ads program គឺមានគោលដៅក្នុងការឈានដល់ 20 Huawei apps ដែលក្នុងនោះគឺមាន Huawei App Gallery ផងដែរ។ វាក៏មានការបង្ហាញនូវ Ads នៅលើ Petal Search របស់ Huawei ថែមទៀត។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei នឹងផ្តល់នូវការលើកទឹកចិត្តដល់ទៅ agencies និង advertisers នៅក្នុងអ៊ឺរ៉ុបសម្រាប់ការចូលរួមនៅក្នុង Huawei Ads program ដែលនៅក្នុងនោះគឺមាន free advertising credits, rebates និង training sessions ។ អ្នកជំនាញជាច្រើននឹងជួយ advertisers ជាមួយនឹងការតម្លើង និងរៀបចំនូវ Ads នោះ។ ដៃគូជាមួយនឹង Huawei Ads គឺមាន Air China, BMW, Dior, Lexus, Gucci, KFC, TikTok, Pepsi, Disney និង Puma ។