ព័ត៌មាន

ស្មាតហ្វូន vivo V21 និង V21e នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៧ ខែមេសានេះ

កាលពីដើមខែនេះ ស្មាតហ្វូន vivo V21 ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីមុនការប្រកាសជាផ្លូវការ ហើយស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ ដូចនេះ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។

image

ព័ត៌មាននេះត្រុវបានបញ្ជាក់ដោយគណនីរបស់ក្រុមហ៊ុននេះនៅលើ Twitter របស់ប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូន V21 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៧ ខែមេសានេះនៅក្នុងប្រទេសនេះជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V21e ផងដែរ។ យើងរំពឹងថាវានឹងមានស្មាតហ្វូនជាច្រើនម៉ូឌែលនឹងបង្ហាញខ្លួននៅក្នុងត្រកូលស្មាតហ្វូន V21 នេះ។

image

នៅក្នុងប្រភពមួយទម្លាយថា ស្មាតហ្វូន V21 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃដដែលនេះផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 3GB ផងដែរ។ ស្មាតហ្វូននេះនឹងមានតម្លៃ INR 25,000 ($335 ឬ €279)។ វាមានពាក្យចចាមអារ៉ាមថា កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានមុខងារ eye autofocus ផងដែរ៕