ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A22 4G បង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រ BIS នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung បានធ្វើការយ៉ាងប្រឹងប្រែងនៅលើស្មាតហ្វូនត្រកូល Galaxy A ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy A72, A52 និង A32 ។ ស្មាតហ្វូនទាំង ៣ នេះគឺជាប្រភេទ 4G ហើយពេលនេះគឺមានប្រភេទ 5G ផងដែរ។ កាលពីខែធ្នូ ឆ្នាំមុននេះ យើងបានឃើញនូវលេខម៉ូឌែល SM-A225F ដែលបង្ហាញខ្លួននៅលើវេបសាយ Bureau of Indian Standards (BIS) នៅក្នុងប្រទេសឥណ្ឌាផងដែរ។

image

ស្មាតហ្វូនដែលមានលេខម៉ូឌែល SM-A225F/DS គឺមានស៊ីមពីរហើយវាបង្ហាញខ្លួនជាម៉ូឌែល A22 4G ។ ស្មាតហ្វូន SM-A225F នេះក៏ប្រទះឃើញនៅលើ HTML5 ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូន Galaxy A22 5G អាចនឹងមានលេខកូដ SM-A226B ។

image

ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយទំហំ 48MP, 8MP untrawide, 2MP modules depth និង 2MP macro ផងដែរ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 13MP selfie ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 700 ឬ 720 chipset ឬ Qualcomm&#039s Snapdragon 480 5G ផងដែរ៕