ព័ត៌មាន

Apple AirTag បំពាក់នូវ Ultra-Widband (UWB) សមត្ថភាពខ្លាំងក្នុងការតាមដានទីតាំង

ក្រុមហ៊ុនបច្ចេកវិទ្យា​Apple បានប្រកាសបង្ហាញនូវឧបករណ៍តាមដានទីតាំងរបស់ខ្លួនដែលមានឈ្មោះហៅថា Apple AirTag ។ Apple AirTag​នេះគឺមានបច្ចេកវិទ្យា Ultra-Widband (UWB) ដែលអាចកំណត់នូវទីតាំងរបស់ឧបករណ៍ដែលអ្នកបានភ្ជាប់។ ជាមួយនឹងការប្រើប្រាស់នូវកម្មវិធី Apple Find My នោះ អ្នកអាចភ្ជាប់ជាមួយនឹងឧបករណ៍នេះបាន។

 image

Apple AirTag អាចប្រើប្រាស់បាននៅលើស្មាតហ្វូន iPhone 11 និង 12 Series តាមរយៈកម្មវិធី Find My ។ ឧបករណ៍នេះអាចភ្ជាប់ទំនាក់ទំនងបានតាមរយៈប្រព័ន្ធ Bluetooth ហើយវាអាចប្រើប្រាស់បានជាមួយនឹង Siri ដែលជាជំនួយការឆ្លាតវៃរបស់ Apple ថែមទៀត។ ឧបករណ៍តាមដាននេះបំពាក់នូវ IP67 សម្រាប់ការពារការជ្រាបទឹក និងធូលីបានថែមទៀត។ Apple AirTag នេះអាចរកទិញបានចាប់ពីថ្ងៃទី 30 ខែមេសានេះ៕

image