ព័ត៌មាន

Apple TV 4K (2nd Gen) សមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ជាមួយនឹងបន្ទះឈីប A12 Bionic Chipset

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវ Apple TV 4K ជំនាន់ទី 2 របស់ខ្លួនដែលមានភាពច្នៃប្រឌិត និងការបន្ថែមនូវមុខងារថ្មីៗជាច្រើនបើធៀបជាមួយនឹង Apple TV ជំនាន់មុននេះ។ Apple TV 4K (2nd Gen) នេះមានបន្ទះឈីប A12 Bionic Chipset ហើយធ្លាប់ប្រើប្រាស់នៅលើ iPhone XS និង XR Series ។ Apple TV 4K (2nd Gen) នេះមានកម្រិតភាពច្បាស់ដល់ទៅ 4K HDR ថែមទៀត។

image

សម្រាប់ Siri Remote នៅលើ Apple TV 4K (2nd Gen) នេះគឺល្អជាងមុន ហើយវាក៏មាន Touchpad ដែលមានរូបរាងជារង្វង់ និងគ្រប់គ្រងបានទៅដល់ 5 របៀបថែមទៀត។ Apple TV 4K (2nd Gen) នឹងដាក់លក់នៅថ្ងៃទី 30 ខែមេសានេះ៕

image