ព័ត៌មាន

តើទូរស័ព្ទ iPhone របស់អ្នកពិតជាមានសុវត្ថិភាពការពារខ្ពស់ទៅលើទិន្នន័យរបស់អ្នកមែនទេ? ៣ ចំណុចដែលអ្នកគួរដឹងក្នុងការការពារទិន្នន័យរបស់អ្នក

មនុស្សជាច្រើនគិតថា ការប្រើប្រាស់ស្មាតហ្វូន iPhone ពិតជាមានសុវត្ថិភាពជាងការប្រើប្រាស់ស្មាតហ្វូន Android ក្នុងការការពារទៅលើទិន្នន័យរបស់អ្នក ប៉ុន្តែវាមិនពិត 100% នោះទេ។ ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការ OS របស់ Apple គឺមានសុវត្ថិភាពខ្ពស់ជាង Android ប៉ុន្តែនេះមិនមែនមានន័យថាអ្នកមិនអាចក្លាយជាជនរងគ្រោះរបស់ហេគឃ័រនោះទេ។

image

៣ ចំណុចខាងក្រោមនេះគឺជាវិធីសាស្រ្តការពារទិន្នន័យនៅលើស្មាតហ្វូន iPhone របស់អ្នក។

  1. សូមធ្វើការដោនឡូតអាប់ដេត (Update) ជាប្រចាំទៅលើកម្មវិធីដែលអ្នកប្រើប្រាស់។ ក្រុមហ៊ុន Apple បានចំណាយប្រាក់ និងពេលវេលាជាច្រើនដើម្បីធានាថា OS របស់ខ្លួនមានសុវត្ថិភាពពីការវាយប្រហារតាមរយៈការអាប់ដេតនេះ។

  2. សូមប្រើប្រាស់នូវ iPhone VPN App (https://www.privateinternetaccess.com/pages/ios-vpn-app ) ដើម្បីធ្វើការអ៊ីនគ្រីបទៅលើទិន្នន័យដែលផ្ញើរនៅលើអ៊ីនធឺរណិត។ យើងគ្រប់គ្នាបានដឹងហើយថា វាមានហានិភ័យជាច្រើនកើតឡើងនៅពេលដែលភ្ជាប់ទៅលើ WiFi សាធារណៈ ឬរ៉ោតទ័រនៅផ្ទះ ឬរ៉ោតទ័រនៅក្រុមហ៊ុនដោយសារតែហេគឃ័រអាចធ្វើការជ្រៀតចូលតាមរយៈការប្រើប្រាស់មេរោគ malware, Keylogging ឬវិធីសាស្រ្ត Man-in-the-middle Attack ។ ដើម្បីមានសុវត្ថិភាពទៅលើទិន្នន័យ សូមប្រើប្រាស់នូវ VPN App ។

  3. ការពង្រឹងការយល់ដឹងអំពីសុវត្ថិភាពនៅលើអ៊ីនធឺរណិត ជៀសវាងការចុចនៅលើ Links ឬអ៊ីម៉ែលដែលអ្នកមិនស្គាល់។ បច្ចុប្បន្ននេះ ក្រុមហេគឃ័របានប្រើប្រាស់នូវវិធីសាស្រ្តជាច្រើន ងាយៗដើម្បីដាក់ជាអន្ទាក់ក្នុងការលួចយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមរយៈការចុច Click នៅលើ Links ឬការប្រើប្រាស់នូវអ៊ីម៉ែលជាដើម ឬបច្ចេកទេស Phishing ។ សូមពង្រឹងការយល់ដឹងរបស់អ្នកអំពីសុវត្ថិភាពនៅលើអ៊ីនធឺរណិត និងជៀសវាងការចុចនៅលើ Links ឬអ៊ីម៉ែលដែលអ្នកមិនស្គាល់៕