ព័ត៌មាន

សូមប្រយ័ត្នជាមួយនឹងមេរោគ WhatsApp Pink ដែលអាចលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

ថ្មីៗនេះ អ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមទទួលបាននូវ Link កម្មវិធីមួយឈ្មោះថា “WhatsApp Pink” ដែលបញ្ជាក់ថាអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរទៅលើពណ៌នៃ version កម្មវិធីរបស់ខ្លួនទៅជាពណ៌ផ្កាឈូកបាន។ នៅពេលដែលអ្នកចុចនៅលើ Link នេះ អ្នកនឹងឃើញនូវទំព័រមួយដែលអ្នកអាចធ្វើការដោនឡូតកម្មវិធីនេះជាប្រភេទទម្រង់ .apk។

image

បន្ទាប់ពីតម្លើងកម្មវិធីមេរោគ WhatsApp Pink នេះ វាមានសមត្ថភាពក្នុងការលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន។ មេរោគនេះរកឃើញដោយអ្នកស្រាវជ្រាវអ៊ីនធឺរណិត Rajshekhar Rajaharia ដែលបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើរនៅថ្ងៃទី 22 ខែមេសានេះ កម្មវិធីនេះមើលទៅពិតជាដូចទៅនឹង version នៃកម្មវិធីដើមមែនទែន។ គួរបញ្ជាក់ផងដែរថា WhatsApp ឬហ្វេសប៊ុកមិនធ្លាប់ប្រកាសអំពី version នេះទេ។ ប្រសិនបើអ្នកមិនស្គាល់នូវLink នោះមានប្រភពមកពីណាច្បាស់នោះទេ សូមកុំចុចដោនឡូតអោយសោះ។ អ្នកគួរតែតម្លើងចេញពី Google Play Store តែមួយគត់ព្រោះក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យមើលសុវត្ថិភាពមុនពេលដែលដាក់បញ្ចូលនៅលើហាង Store របស់ខ្លួន។

image

ប្រសិនបើអ្នកបានតម្លើងនូវកម្មវិធី WhatsApp Pink នេះ អ្នកត្រូវលុប (uninstall) កម្មវិធី WhatsApp Pink ហើយអ្នកត្រូវផ្តាច់ខ្លួន (unlink) ចេញពី Whatsapp Web ទាំងអស់ដែលអ្នកបានប្រើប្រាស់។ បន្ទាប់មក អ្នកត្រូវធ្វើការសម្អាត (clear) ទៅលើ Browser Cache ចេញពី Settings របស់អ្នក។ ចុងក្រោយ អ្នកត្រូវឆែកមើលទៅលើសិទ្ធិ (Permissions) ទៅលើកម្មវិធី Apps ទាំងអស់ដែលអ្នកបានតម្លើង បើមានកម្មវិធីណាដែលគួរអោយសង្ស័យនោះ អ្នកត្រូវលុបចោលភ្លាមៗ៕