ព័ត៌មាន

Bluetti EB70 ឧបករណ៍ផ្ទុកថាមពលដ៏ឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុន Bluetti ទើបតែប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួនហៅថា Bluetti EB70 ដែលអាចផ្ទុកនូវថាមពលសម្រាប់ប្រើប្រាស់ទៅកាន់ឧបករណ៍ជាច្រើននៅពេលដែលអ្នកចេញទៅខាងក្រៅ។ ឧបករណ៍នេះមានគុណភាពខ្ពស់ និងជួយសង្គ្រោះទៅលើឧបករណ៍ជាច្រើនទៀតដែលអស់ថ្មផងដែរ។ Bluetti EB70 នេះគឺជា Power Station ដែលមានថាមពលថ្ម  ultra-stable LiFePO4 ដែលធានាសុវត្ថិភាពថាវាឡើងកម្តៅ ឆាបឆេះ និងផ្ទុះនោះទេ។

image

Bluetti EB70 នេះមានកម្លាំង 200W DC7909 Input (PV/AC), 2 x100W USB-C Outlets, 2x USB-A + DC5521 Outlets, 4x AC Outlets, 1x 12V/10A Cig-lighter Outlet និង 15W wireless charging pad ផងដែរ។ ឧបករណ៍ Bluetti EB70 នេះអាចប្រើប្រាស់សម្រាប់សាកថាមពលនៅលើកុំព្យូទ័រ កាមេរ៉ា ឧបករណ៍អេឡិចត្រូនិច ចង្ក្រានអគ្គិសនី និងផលិតផលអេឡិចត្រូនិចជាច្រើនទៀត៕

image