ព័ត៌មាន

Fujifilm Instax Mini Link ម៉ាស៊ីនព្រីនរូបភាពខ្នាតតូច

ក្រុមហ៊ុន Fujifilm បានធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុនផលិតឧបករណ៍លេងហ្គេម Nintendo ក្នុងការនាំយកនូវម៉ាស៊ីនព្រីនរូបភាពខ្នាតតូចដែលមានឈ្មោះហៅថា Fujifilm Instax Mini Link ។ ម៉ាស៊ីនព្រីនខ្នាតតូចនេះមានភ្ជាប់ជាមួយនឹង Nintendo Switch themes ចំនួន 60 និងកម្មវិធី Instax Mini Link ហើយអ្នកអាចធ្វើការកែប្រែទោលើ Switch screenshots ការបន្ថែមទៅលើតួអង្គ Nintendo ទៅលើរូបភាព និងព្រីនបានយ៉ាងងាយស្រួលបំផុត។

image

បន្ថែមពីនេះទៀតនោះ វាក៏មាន Frames ថ្មីសម្រាប់ធ្វើការជ្រើសរើសថែមទៀតនៅលើម៉ាស៊ីនព្រីនខ្នាតតូចនេះ៕

image