ព័ត៌មាន

Keep C1 Pro Exercise Bike កង់ហាត់ប្រាណឆ្លាតវៃបំពាក់នូវអេក្រង់ Touchscreen តាមដានសុខភាព

ថ្មីៗនេះ ក្រុមហ៊ុន Keep របស់តៃវ៉ាន់បានប្រកាសបង្ហាញនូវកង់ហាត់ប្រាណម៉ូឌែលថ្មីនោះគឺ Keep C1 Pro Exercise Bike ដែលមានពីរពណ៌ក្នុងការជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។ កង់នេះមានអេក្រង់ 21.5-inch FHD Touch Screen ដែលមានបំពាក់នូវត្រចៀកបត់បានដល់ទៅ 180° ថែមទៀត។

  image

កង់ហាត់ប្រាណនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ KitOS។ អេក្រង់នេះបង្ហាញអំពីគម្រោងនៃការហាត់ប្រាណ ថ្នាក់ហាត់ប្រាណ ការហាត់ប្រាណជាក្រុម និងការទទួលទានរបបអាហារថែមទៀត។ កង់ហាត់ប្រាណនេះគឺមានភ្ជាប់ជាមួយនូវ Bluetooth 5.0, stereo speakers និងរន្ធ Audio Jack ថែមទៀត៕

image