ព័ត៌មាន

កម្មវិធី 40+ Apps ដែលមានអ្នកដោនឡូតច្រើនជាង 100 លានដងលេចធ្លាយនូវ AWS API Keys

នៅថ្ងៃទី 5 ខែឧសភានេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន CloudSEK រកឃើញនូវកម្មវិធីជាង 40 ដែលមានអ្នកដោនឡូតច្រើនជាង 100 លានដងក្លាយជាគោលដៅនៃការវាយប្រហារទៅលើ  AWS API keys ។ សេវាកម្ម Amazon Web Services (AWS) គឺជា Cloud Platform សម្រាប់ក្រុមហ៊ុនសហគ្រាស អាជីវកម្ម និងរដ្ឋាភិបាលនៅជុំវិញពិភពលោក។

image

សេវាកម្ម AWS services និង APIs មានការពេញនិយមខ្លាំងមែនទែន សេវាកម្មនេះប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនលាននៅជុំវិញពិភពលោក។ គោលដៅនៃការប្រើប្រាស់នូវ AWS services និង APIs នេះគឺជួយក្រុមហ៊ុន និងស្ថាប័នជាច្រើនក្នុងការបំពេញនូវតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម Hosting ផងដែរ។

image

AWS គឺជាកម្មវិធី App មួយដែលដំណើរការនៅលើ Google Play Store ហើយវាមានអ្នកដោនឡូតជាង 1 លានដង។ សម្រាប់លេខ Keys នេះគឺមានការបែកធ្លាយដែលអាចចូលទៅកាន់សេវាកម្ម AWS services ហើយវាក៏មាន ACM (Certificate Manager), OpsWorks, ElasticBeanstalk, Kinesis, S3 ផងដែរ។ តាមការបញ្ជាក់របស់អ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតបញ្ជាក់ថា AWS keys អាចចូលទៅកាន់ 88 S3 buckets ដែលមានទិន្នន័យ 10,073,444 files និងព័ត៌មានដែលត្រូវបែកធ្លាយសរុបចំនួន 5.5TB ផងដែរ៕