ព័ត៌មាន

Garmin Venu 2 & Venu 2S GPS នាឡិកាឆ្លាតវៃបំពាក់នូវមុខងារដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Garmin បានប្រកាសបង្ហាញនូវនាឡិកាសុខភាពឆ្លាតវៃជំនាន់ចុងក្រោយបំផុតរបស់ខ្លួននោះគឺ Garmin Venu 2 និង Venu 2S ។ ស្មាតវ៉ចទាំងពីរនេះបំពាក់នូវប្រព័ន្ធ GPS ហើយវាមានមុខងារកីឡាដល់ទៅ 25 ប្រភេទ និងលក្ខណៈពិសេសៗជាច្រើនទៀត។ វាមានមុខងារនៅក្នុងការតាមដានទៅលើការគេង និងការវាយតម្លៃទៅលើការគេងរបស់អ្នកថែមទៀត។ នាឡិកា Garmin Venu 2 មានខ្សែ 45mm និង 22mm ខណៈពេលដែលនាឡិកា Garmin Venu 2S មានខ្សែ 40mm និង 18mm ។

image

នាឡិកាទាំងពីរនេះគឺមានអេក្រង់ AMOLED Touchscreen ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 3​ថែមទៀត។ ការសាកថ្មនៅលើនាឡិកា Venu 2 គឺប្រើប្រាស់បាន 11 ថ្ងៃ ហើយការសាកថ្មនៅលើ Venu 2S គឺប្រើប្រាស់បាន 10 ថ្ងៃ៕

image