ព័ត៌មាន

អ្វីទៅជា​ Vlog ? ហើយការចាប់ផ្តើមវាត្រូវតែមានកាមេរ៉ាអាជីពមែនទេ? តែស្មាតហ្វូនឥឡូវក៏ជាជម្រើសផងដែរនោះគឺ realme 8 Pro

សព្វថ្ងៃយើងឃើញថាមានយុវវ័យជាច្រើនចាប់ផ្តើមចូលចិត្តមើល Vlog  ក៏ដូចជាមានចំណាប់អារម្មណ៍ខ្លាំងចំពោះការថតVlog  ហើយនិយាយទៅ Vlog  ជាអ្វី? Vlog គឺជាការថតវីដេអូ ឬសកម្មភាពខ្លីៗណាមួយដែលចង់បង្ហាញឬចែករំលែកបទពិសោធន៍ដល់អ្នកដទៃ។ វាអាចជាវីដេអូកំប្លែង ការថតសកម្មភាពរស់នៅប្រចាំថ្ងៃ ការដើរកំសាន្ត ការអប់រំ ការបង្ហាត់បង្ហាញអ្វីមួយជាដើម។ល។ ការចែកចាយវីដេអូទាំងអស់នេះជាសាធារណៈឲ្យមនុស្សគ្រប់គ្នាបានឃើញ វាផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកដទៃក៏ដូចជា ចំណេះដឹង​ ការរំសាយអារម្មណ៍ពេលខ្លះទៅក៏អាណិតអាសូរដោយឃើញភាពលំបាករបស់គេ ហើយអ្នកខ្លះវិញក៏ទទួលបានការលើកទឹកចិត្តក្រោយពីមើលវីដេអូទាំងអស់នោះ។

ចុះអ្នកណាខ្លះអាចធ្វើវីដេអូទាំងអស់នោះបាន? មនុស្សគ្រប់រូបអាចបង្កើតvlog បានដោយខ្លួនឯងឲ្យតែមានកាមេរ៉ា​ ចំនេះដឹងថតមូលដ្ឋាន និងគំនិតច្នៃប្រឌិតអ្វីមួយដែលថ្មីប្លែក​ នោះនឹងមានគេមានចំណាប់អារម្មណ៍មកលើវីដេអូរបស់យើង។ ចឹងយើងត្រូវចាប់ផ្តើមវាដោយមានសំភារៈអ្វីខ្លះ បើអ្នកមានថវិការគ្រប់គ្រាន់​​ អ្នកអាចជ្រើសរើសកាមេរ៉ាអាជីព តែបើអ្នកមិនមានថវិការគ្រប់គ្រាន់ទេអ្នកអាចជ្រើសរើសស្មាតហ្វូនបានដើម្បីចាប់ផ្តើមក្តីស្រមៃរបស់អ្នក។ ងាកមកមើលទីផ្សារស្មាតហ្វូនបច្ចុប្បន្នយើងឃើញមានស្មាតហ្វូនជាច្រើនដែលមានកាមេរ៉ាថតរូបបានស្រស់ស្អាត និងមានមុខងារជាច្រើន។ បើសិនជាអ្នកចង់បានស្មាតហ្វូនដែលមានកាមេរ៉ាធំ108MP ក្នុងតម្លៃ 369$ នោះ realme 8 Pro ជាជំរើសល្អបំផុតមិនខកបំណងឡើយ។ ដូច្នេះយើងមើលលក្ខណៈសម្បត្តិវាបន្តិចសិនថាហេតុអ្វីបានជាវាសាកសម?

 image

ចំនុចទី១គឺសិនស័រធំទំហំ108MP​ 1/1.52អ៊ីញរូបថតច្បាស់និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ

វាបានបំពាក់នូវកាមេរ៉ាទំហំ​ 108MP ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនិងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ដែលអាចធានាគុណភាពរូបភាពកាន់តែល្អនឹងលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។​ ដូច្នេះអ្នកអាចថតរូបកាន់តែច្បាស់សម្រាប់បង្ហាញក្នុងវីដេអូផងដែរ។

 image

ចំនុចទី ២ គឺ មុខងារ Dual-view Video និង Movie mode

នេះជាចំនុចសំខាន់សម្រាប់អ្នកថត Vlog វាជាមុខងារសំរាប់អ្នកថត Vlog និងធ្វើវីដេអូកំសាន្តប្លែកៗដែលគួរឲ្យទាក់ទាញវាអាចថតវីដេអូពីកាមេរ៉ាមុខនឹងក្រោយស្របពេលតែមួយជាមួយនឹងការទប់លំនឹងបានល្អពិតជាអស្ចារ្យមែនទែន។ អ្នកអាចបរិយាយអំពី សកម្មភាព ព្រឹត្តិការណ៍ ក៏ដូចជាធ្វើការសំភាស្ត កាន់តែងាយស្រួល​ និងមានស្ទីលថ្មីៗប្លែកដើម្បីបង្កើនភាពច្នៃប្រឌិត។

 image

image

ចំនុចទី ៣ មុខងារថ្មី Starry Time-lapse Video និង Tilt-shift Time-lapse Video

មុខងារដំបូងបង្អស់លើពិភពលោកដែលបំពាក់លើស្មាតហ្វូន មុខងារថតវីដេអូនៃហ្វូងផ្កាយ វីដេអូ Starry Time-lapse ត្រូវបានគេស្គាល់ដោយ សំដៅទៅលើការថតខ្លីបវីដេអូជាច្រើនដោយប្រើកាមេរ៉ាអាជីព បន្ទាប់មកផ្គួបផ្សំខ្លីបទាំងនេះដោយកុំព្យូទ័រតាមរយៈកម្មវីធីកាត់តវីដេអូ។វីដេអូ Tilt-shift ​ (ការថតរូបឲ្យឃើញតូច) គឺសំរេចបានដោយមានជំនួយពីលែន Tilt-shift ដែលមានតំម្លៃថ្លៃ​ ដែលអាចធ្វើឲ្យផ្នែកមួយនៃរូបថតលេចចេញច្បាស់ និងរក្សាផ្នែកផ្សេងទៀតឲ្យមានសភាពព្រាល ដើម្បីបង្កើតពិភពខ្នាតតូច។​ មុខងារTilt-shift Time-lapse Video នេះធ្វើឲ្យវីដេអូរបស់អ្នកកាន់តែមានភាពទាក់ទាញ សម្រាប់ធ្វើជាវីដេអូបើកទំព័រ ( Intro video ) និង​ មុខងារថតហ្វូងផ្កាយ Starry Mode ដែលអាចថតទាំងរូបភាព និងវីដេអូចាប់យកដំណើរនៃហ្វូងផ្កាយ​ វាពិតជាសេសសម្រាប់ចូលចិត្តថតវីដេអូក្នុងការធ្វើដំណើរកម្សាន្តលក្ខណៈផ្សងព្រេង។

 image

ចំនុចទី ៤ គឺPortrait Filters ថ្មីកាន់តែលេចធ្លោ

ថតរូប Portrait​ដែលបង្ហាញផ្នែកព្រាល Bokeh effect ធម្មតានៅផ្ទៃខាងក្រាយ។ realme ជាប្រេនបច្ចេកវិទ្យាទាន់សម័យក៏បានបន្ថែមផ្នែកសំខាន់ ក្នុងការថតរូប Portrait​ ផងដែរ។ វាមានមុខងារ Filters 3 ដូចជា: មុខងារ Neon portrait, Dynamic bokeh​ portrait និង AI color portrait ដែលធ្វើឲ្យគ្រប់រូបភាពPortrait កាន់តែទាន់សម័យ។ ចឹងអ្នកអាចថតរូប​អ្នកដែលត្រូវយើងសម្ភាស្តកាន់តែស្អាត​ និងទាក់ទាញដល់អ្នកទស្សនាបន្ថែមទៀត។​

 image

សរុបមកវាមិនត្រឹមតែមានមានសមត្ថភាពកាមេរ៉ាខ្លាំងទេ សម្រាប់ការចាប់ផ្តើមថត Vlog របស់អ្នក វាក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% ត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះហើយវាក៏មានរចនាបថ និងពណ៌ថ្មីស្រស់ស្អាតផងដែរ  ។​ realme 8 Pro ពិតជាសាកសមខ្លាំងណាស់សម្រាប់ការចាប់ផ្តើមក្តីស្រមៃរបស់អ្នក។