ព័ត៌មាន

នាឡិកា Huawei Watch 3 ដែលបំពាក់នូវប្រព័ន្ធប្រិតបត្តិការ HarmonyOS នឹងបង្ហាញខ្លួននៅថ្ងៃទី 2 ខែមិថុនាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 2 ខែមិថុនានេះដើម្បីប្រកាសបង្ហាញនូវនាឡិកាដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ។ នេះគឺជានាឡិកា Huawei Watch 3 ។ ក្រុមហ៊ុន Huawei នៅមិនទាន់បង្ហាញអំពីលក្ខណៈសម្បត្តិរបស់នាឡិកា Watch 3 នោះទេ ប៉ុន្តែវាមានរូបភាពជាច្រើនរបស់នាឡិកានេះនៅលើ Weibo ផងដែរ។

image

នាឡិកា Huawei Watch 3 នេះទ្រទ្រង់ទៅលើ eSIM ដែលអ្នកអាចធ្វើការខលចេញពីនាឡិកានេះបានដោយមិនចាំបាច់ទាមទារស្មាតហ្វូនទេ។ ការប្រកាសបង្ហាញនូវនាឡិកា Watch 3 គឺនៅសល់ពេលមិនដល់ 1 សប្តាហ៍ទៀតនោះទេ ប៉ុន្តែអ្នកអាចរំពឹងថា​ក្រុមហ៊ុន Huawei នឹងទម្លាយនូវព័ត៌មានជាច្រើនទៀតអំពីមុខងារថ្មីៗជាច្រើននៅលើនាឡិកានេះបន្ថែមទៀត៕

image