ព័ត៌មាន

ក្រុមហ៊ុន Amazon ប្រកាសថា​ខ្លួនបានយល់ព្រមក្នុងការទិញក្រុមហ៊ុន MGM នៅក្នុងទឹកប្រាក់ចំនួន 8.75 ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុន Amazon ប្រកាសថា ខ្លួនបានយល់ព្រមក្នុងការទិញយកនូវមាតិកា MGM’s (Metro Goldwyn Mayer) ដ៏ល្បីល្បាញ។ ក្រុមហ៊ុន MGM គឹមានខ្សែភាពយន្តជាង 4,000 និងកម្មវិធីទូរទស្សន៍ជាង 17,000 ម៉ោងដើម្បីពង្រឹងទៅលើសេវាកម្មរបស់ខ្លួន។

image

ក្រុមហ៊ុន Amazon បានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើកម្មវិធី Amazon Studios នៅក្នុងការបង្កើតនូវកម្មវិធី និងខ្សែភាពយន្តថ្មីៗនេះផ្តាច់មុខនៅលើ Prime ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Disney+ និង Netflix ។ ក្រុមហ៊ុន Amazon ជឿជាក់ថា​ MGM’s catalog នឹងបំពេញបន្ថែមជាមួយនឹង Amazon Studios ។

image

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត និងកម្មវិធីរបស់ក្រុមហ៊ុន MGM គឺឈ្នះពានរង្វាន់ Academy Awards ជាង 180 និងពានរង្វាន់ Emmys ជាង 100 ផងដែរ។ រឿងទាំងនេះមានដូចជា James Bond series, Legally Blonde, Poltergeist, Robocop, Rocky, Silence of the Lambs, Tomb Raider និង Creed ។ សម្រាប់កម្មវិធីទូរទស្សន៍មានដូចជា​ Fargo, The Handmaid’s Tale និង Vikings ៕