ព័ត៌មាន

Nintendo Switch Pro នឹងប្រកាសបង្ហាញខ្លួនជាមួយអេក្រង់កម្រិត 7" OLED

ឧបករណ៍ Nintendo Switch គឺមានអាយុកាលជាង 4 ឆ្នាំហើយ ហើយវាដល់ពេលដែលម៉ូឌែលនេះចូលនិវត្តន៍ហើយ! ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមប្រកាសបង្ហាញនូវឧបករណ៍ Nintendo Switch Pro នៅពាក់កណ្តាលខែមិថុនានេះ។ ការនាំចេញទៅលើឧបករណ៍នេះគឺចាប់ផ្តើមពីខែកក្កដានេះទោះបីជាវាមានកង្វះខាតទៅលើបន្ទះឈីបក៏ដោយ។

image

សម្រាប់លក្ខណៈសម្បត្តិរបស់ឧបករណ៍ Nintendo Switch Pro នេះនៅមិនទាន់ដឹងនៅឡើយទេ។ ម៉ូឌែលនេះគឺមានអេក្រង់ទំហំ 7” Samsung OLED ខណៈពេលដែលម៉ូឌែលមុនគឺមានទំហំ 6.2” LCD ហើយនៅលើ Switch Lite គឺមានអេក្រង់ 5.5” ។ ក្រុមហ៊ុន Nintendo នឹងរក្សានូវកម្រិតភាពច្បាស់ 720p ។

image

ឧបករណ៍ Switch Pro នេះមានការទ្រទ្រង់នូវ DLSS និងបន្ទះឈីបដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Nvidia ។ សម្រាប់ឧបករណ៍ Switch Pro នេះគឺមានតម្លៃថ្លៃជាង Console បច្ចុប្បន្នប្រហែលជា $300 ៕