ព័ត៌មាន

ស្មាតហ្វូន Huawei nova 8i បង្ហាញខ្លួននៅក្នុងរូបភាពផ្សព្វផ្សាយផ្លូវការ

ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei បញ្ជាក់កាលពីប៉ុន្មានថ្ងៃមុននេះថា ស្មាតហ្វូន  nova 8i ថ្មីនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាក៏មានការទម្លាយជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនផងដែរ។ ក្រៅពីការមើលទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ យើងនៅមិនទាន់អាចមើលឃើញទៅលើលក្ខណៈខាងក្នុងរបស់ស្មាតហ្វូននេះនៅឡើយទេ។

image

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្មាតហ្វូននេះក៏ត្រូវបានទម្លាយនៅលើអនឡាញដែលមានការបង្ហាញអំពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Mate 30 Pro ដែលមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ និងភ្លើង​LED flash ផងដែរ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើឡើងពីកញ្ចក់ជាមួយនឹងគែមកោង ហើយវាមានប៊ូតុង Volume និង Power នៅលើគែមខាងស្តាំរបស់វា រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះគឺមានការទម្លាយជាមួយនឹងពណ៌  Moonlight Silver យ៉ាងស្រស់ស្អាត។ យើងនៅមិនទាន់បានឃើញនូវពណ៌ Starry Black និង Interstellar Blue ទេនៅក្នុងពេលនេះ៕