ព័ត៌មាន

5 ជំហានក្នុងការ Recover ពីការវាយប្រហារដោយមេរោគ Ransomware

ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហេគឃ័របានបង្កើននូវការវាយប្រហារតាមរយៈការប្រើប្រាស់នូវមេរោគ ransomware ជា Tool ដ៏មានប្រសិទ្ធិភាពមួយក្នុងការរំខានទៅលើអាជីវកម្មជាច្រើន និងការផ្តល់នូវមូលនិធិជាច្រើនសម្រាប់សកម្មភាពចែកចាយមេរោគផងដែរ។ នៅក្នុងការវិភាគថ្មីៗចេញពីក្រុមហ៊ុនស្រាវជ្រាវសុវត្ថិភាព Group-IB ទម្លាយថា ការវាយប្រហារមេរោគ ransomware គឺមានការកើនឡើងទ្វេរដងនៅក្នុងឆ្នាំ 2020 នេះ ខណៈពេលដែលក្រុមហ៊ុនសុវត្ថិភាព  Ventures ព្យាករណ៍ថា ការវាយប្រហារមេរោគ Ransomware នឹងកើតឡើងរៀងរាល់រយៈពេល 11 វិនាទីម្តងនៅក្នុងឆ្នាំ 2021 នេះ។

image

អាជីវកម្មជាច្រើនត្រូវតែត្រៀមខ្លួនក្នុងការទប់ទល់ទៅនឹងការវាយប្រហារមេរោគ ransomware នេះដែលអាចនឹងប៉ះពាល់ដល់ទៅទិន្នន័យ សេវាកម្ម និងសកម្មភាពអាជីវកម្មជាច្រើនរបស់ពួកគេ។ តើវាមានជំហានអ្វីខ្លះដើម្បីធ្វើការ Recover ពីការវាយប្រហារទៅលើមេរោគ Ransomware នេះ?

ខាងក្រោមនេះគឺជា 5 ជំហានដែលអ្នកអាចធ្វើការ Recover ក្រោយការវាយប្រហារមេរោគ Ransomware

–       ការបិទទៅលើប្រព័ន្ធ systems សំខាន់ៗ

–       ការបន្តនូវផែនការថ្មីសម្រាប់អាជីវកម្មរបស់អ្នក

–       ការវាយការណ៍អំពីការវាយប្រហារអ៊ីនធឺរណិតទៅកាន់អ្នកអនុវត្តន៍ច្បាប់

–       ការ Restore តាមរយៈការ​Backup

–       ការ Patch និងតាមដានទៅលើប្រព័ន្ធ systems