ព័ត៌មាន

ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់ដើរតួជាអ្នកប្រាជ្ញមានគោលដៅក្នុងការវាយប្រហារទៅលើសាស្រ្តចារ្យ និងអ្នកនិពន្ធនៅក្នុងមជ្ឃឹមបូព៌ា

នៅក្នុងការវាយប្រហារវិស្វកម្មសង្គម (social engineering)​ បែបទំនើបមួយដែលក្រុមហេគឃ័ររបស់អ៊ឺរ៉ង់ដែលក្លែងខ្លួនជាអ្នកប្រាជ្ញមកពីសាកលវិទ្យាល័យ  School of Oriental and African Studies (SOAS) នៃទីក្រុងឡុដ៏នោះមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមអ្នកសារព័ត៌មាន អ្នកកាសែត និងសាស្រ្តាចារ្យដើម្បីលួចព័ត៌មានរសើប។

image

នៅក្នុងការបង្ហាញរបស់ក្រុមហ៊ុនសុវត្ថិភាព  Proofpoint បានហៅយុទ្ធនាការនេះថា “Operation SpoofedScholars” ដែលគេជឿជាក់ថាជាប្រតិបត្តិការរបស់ក្រុម​TA453 ឬ APT35 (FireEye), Charming Kitten (ClearSky) និង Phosphorous (Microsoft) ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា “ក្រុមហេគឃ័រនេះមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមអ្នកជំនាញជាច្រើននៅក្នុងមជ្ឍឹមបូព៌ាដែលនៅក្នុងនោះមានសាស្រ្តាចារ្យជាន់ខ្ពស់ និងអ្នកកាសែតផងដែរ។ យុទ្ធនាការនេះគឺបង្ហាញអំពីវិធីសាស្រ្តថ្មីនៃការវាយប្រហារបែបទំនើបរបស់ក្រុម  TA453។”

image

នៅក្នុងការវាយប្រហារកម្រិតខ្ពស់នេះ ក្រុមហេគឃ័រដើរតួជាអ្នកប្រាជ្ញជនជាតិអង់គ្លេសដែលផ្តល់នូវ Link មួយអោយអ្នកជំនាញទាំងនោះចុចចុះឈ្មោះនៅក្នុង Link នេះដើម្បីចូលរួមនៅក្នុងសន្និសិទអនឡាញតាមរយៈការបញ្ចូលនូវព័ត៌មានសម្ងាត់នៃគណនីរបស់  Google, Microsoft, Facebook និង Yahoo ។ នៅពេលដែលទទួលបាននូវការចុះឈ្មោះរួចមក ក្រុមហេគឃ័រ TA453 បានធ្វើការរើសយកនូវអ៊ីម៉ែលរបស់ជនរងគ្រោះដែលជាគោលដៅដើម្បីផ្ញើរ Links មេរោគទៅអោយ។ នេះមិនមែនជាលើកទី 1 នោះទេដែលក្រុមហេគឃ័រនេះចាប់ផ្តើមការវាយប្រហារ phishing នេះ។ កាលពីដើមខែមីនានេះ Proofpoint បានរកឃើញនូវយុទ្ធនាការ “BadBlood” ដែលមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាន់ខ្ពស់ជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕