ព័ត៌មាន

ក្រុមហ៊ុន Mophie បញ្ចេញនូវ 3-in-1 MagSafe Charger Stand សម្រាប់ឧបករណ៍ជាច្រើនរបស់ Apple

ក្រុមហ៊ុន Mophie ទើបតែប្រកាសបង្ហាញនូវ wireless charger ថ្មីដែលអនុញ្ញាតអោយអ្នកអាចសាកថ្មឧបករណ៍ 3 នៅក្នុងពេលតែមួយ។ វាឌីស្សាញឡើងសម្រាប់ឧបករណ៍របស់ Apple អ្នកប្រើប្រាស់ជាច្រើនអាចសាកថ្មទៅលើ iPhone 12, Apple Watch និង AirPods នៅក្នុងពេលតែមួយថែមទៀត។

image

Accessory មួយនេះគឺជាប្រភេទ Stand MagSafe charger ។ អ្នកប្រើប្រាស់អាចសាកថ្មទៅលើឧបករណ៍ Apple របស់ពួកគេបានយ៉ាងសម្បូរបែប។ សម្រាប់ Stand នេះមានភ្ជាប់ជាមួយនឹង wireless charging សម្រាប់ AirPods និង Apple Watch ។

image

គួរបញ្ជាក់ផងដែរថា Mophie 3-in-1 wireless stand សម្រាប់ MagSafe Chargerនេះគឺមានតម្លៃ $90 ហើយវាមានពណ៌សយ៉ាងស្រស់ស្អាត៕