Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ជីវិតកាន់តែងាយស្រួល…និងជោគជ័យ…ជាមួយកំពូលស្មាតហ្វូនអេក្រង់វេទមន្តបត់បានដ៏ឆ្លាតវៃ Samsung Galaxy Z Fold 2 5G…!

July 23
12:09 pm 2021
Like and Share this page:

ទទួលយកកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹង Samsung Galaxy Z Fold 2 5G ឥឡូវនេះ!

ទោះបីជាស្ថានភាពបច្ចុប្បន្នត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា…ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែបក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុតជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ!

 image

Samsung Galaxy Z Fold2 5G ដ៏អស្ចារ្យនេះគឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បាននូវសេរីភាពនៃការថតរូប, សេរីភាពនៃការកម្សាន្ត និងសេរីភាពនៃការបំពេញការងារច្រើនក្នុងពេលតែមួយ (multi-tasking at the same time) ក៏ដូចជាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតក្នុងយុគ្គសម័យថ្មីនៃពិភពស្មាតហ្វូនទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នាពេលនេះ!

 image

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Samsung Galaxy Z Fold 2 5G នេះគឺពិតជាងាយស្រួលបត់បែនបំពេញតាមតម្រូវការ មិនថាផ្កាប់ផ្ងារ…គឺថាអាចប្រែក្រឡាបានយ៉ាងស្រស់សង្ហាបំផុត។ ជាក់ស្តែងពេលដែលអ្នកទស្សនាភាពយន្តគឺដូចក្នុងរោងកុនចឹង…មិនបាច់ប្រើដៃ…មិនបាច់កាន់…មិនបាច់ទប់នាំចុករោយដៃ…មិនបាច់កល់នាំតែរលំជ្រុះដាច់សង្វាក់…មិនបាច់រកជើងកល់នាំតែខាតពេល និងចំណាយពេលវេលាទៅទិញ ឬថវិកាបន្ថែមនោះទេ!

 image

ក្រៅពីអេក្រង់ធំ 6.2” (ពេលមិនទាន់បើក) និង 7.6” (ពេលអេក្រង់បើក) ដែលអាចបត់បែនដ៏ឆ្លាតវៃ និងពុះចែកអេក្រង់ (មើលរឿង, ឆ្លើយតបសារ, លេងហ្គេមកម្សាន្ត ឬផ្ញើឯកសារ) ក្នុងពេលតែមួយ Samsung Galaxy Z Fold 2 5G ក៏បំពាក់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏លឿនបំផុត Qualcomm Snapdragon 865+ ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ និងឆ្លើយតបតាមតម្រូវការបានយ៉ាងរលូនបំផុត! 

 image

សូមអញ្ជើញមកទទួលយកនូវភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ…! Samsung Galaxy Z Fold 2 5G ជាស្មាតហ្វូនអេក្រង់បត់ដ៏ឆ្លាតវៃបំផុតសម្រាប់អនាគត!! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10778
Yesterday : 13602
This Month : 248095
Last Month : 436284
Total Visitor : 28202667