ព័ត៌មាន

គណៈកម្មការចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងប្រទេសចំនួន ២៣ របស់សហភាពអ៊ឺរ៉ុបលើច្បាប់កម្មសិទ្ធិបញ្ញា

គណៈកម្មការអឺរ៉ុបនិយាយនៅថ្ងៃច័ន្ទ ទី២៦ ខែកក្កដានេះថាប្រទេសបារាំង អេស្បាញ អ៊ីតាលី និងប្រទេសចំនួន ២០ ផ្សេងទៀតនៅសហភាពអ៊ឺរ៉ុបអាចនឹងត្រូវគេនាំទៅតុលាការពីបទយឺតយ៉ាវរបស់ពួកគេក្នុងការអនុម័តច្បាប់កម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុបអោយចូលទៅក្នុងច្បាប់ជាតិនោះ។

image

ច្បាប់កម្មសិទ្ធិបញ្ញាត្រូវបានអនុម័តកាលពី ២ ឆ្នាំមុននេះមានគោលបំណងធានានូវតុល្យភាពរវាងឧស្សាហកម្មគំនិតច្នៃប្រឌិតរបស់សហភាពអឺរ៉ុបដែលមានតម្លៃរាប់ពាន់លានអឺរ៉ូ និងវេទិកាអ៊ីនធឺរណិតដូចជា Google ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet និងក្រុមហ៊ុន Facebook នោះ។ គណៈកម្មការនិយាយថា ខ្លួនបានផ្ញើលិខិតជូនដំណឹងជាផ្លូវការដែលជាជំហានដំបូងនៃដំណើរការរំលោភរបស់ខ្លួនទៅកាន់ក្រុមប្រទេសទាំងនេះដើម្បីស្នើសុំការពន្យល់បន្ថែម។ គួរបញ្ជាក់ថា ថ្ងៃផុតកំណត់សម្រាប់ការអនុម័តច្បាប់របស់សហភាពអឺរ៉ុបគឺថ្ងៃទី ៧ មិថុនា។ ប្រទេសផ្សេងទៀតគឺមានអូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនៀ ក្រិក ហ្វាំងឡង់ អៀរឡង់ លីទុយអានី លុចសំបួ ឡាតវី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី ស៊ុយអែត ស្លូវេនី និងស្លូវ៉ាគី។

ប្រទេសទាំងនេះមានរយៈពេលពីរខែដើម្បីឆ្លើយតបទៅនឹងគណៈកម្មការ ឬទទួលការជូនដំណឹងប្រសិនបើគំនិតនេះសមហេតុផល។ ជំហានបន្ទាប់គឺការបញ្ជូនទៅកាន់តុលាការកំពូលរបស់សហភាពអ៊ឺរ៉ុបនៅប្រទេសលុចសំបួ៕