ព័ត៌មាន

Microsoft Surface Duo 2 បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Snapdragon 888 និង 8GB RAM

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ យើងបានឃើញនូវការបែកធ្លាយជាច្រើនអំពី Microsoft Surface Duo 2 ដែលមានការទម្លាយថា​ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ ពេលនេះ យើងមានភស្តុតាងដែលបង្ហាញថា Surface Duo ជំនាន់ថ្មីនេះនឹងមានបន្ទះឈីប flagship-grade chipset​ ដ៏ខ្លាំងក្លា។

image

ស្មាតហ្វូនថ្មីនេះបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប high-end Snapdragon 888 ។ ស្មាតហ្វូននេះមានពិន្ទុ 1091 នៅក្នុង single-core និងពិន្ទុ 3517 នៅក្នុង multi-core ។ សម្រាប់ស្មាតហ្វូន Samsung Galaxy Z Fold3 5G គឺមានពិន្ទុ 979 (single-core)​ និង 3441 (multi-core) ។

image

ស្មាតហ្វូន Surface Duo 2 នេះប្រើប្រាស់នូវរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 11 ។ Windows Central បញ្ជាក់ថា ក្រុមហ៊ុន Microsoft ក៏មានគម្រោងក្នុងការពង្រឹងទៅលើថាមពលថ្ម កាមេរ៉ា និងអេក្រង់កាន់តែធំសម្រាប់ស្មាតហ្វូន Surface Duo 2 នេះថែមទៀត។ កាមេរ៉ាខាងក្រោយរបស់វាអាចជា 12MP, telephoto និង ultra-wide ៕