ព័ត៌មាន

ក្រុមហេគឃ័រចាប់ផ្តើមយុទ្ធនាការចែកចាយមេរោគ Malware តាមរយៈសេវាកម្ម Internet-sharing Service

ថ្មីៗនេះ ក្រុមហេគឃ័របានចាប់ផ្តើមការវាយប្រហារតាមរយៈសេវាកម្ម​internet-sharing service ឬ “proxyware” platform ដើម្បីចែកចាយយុទ្ធនាការចែកចាយមេរោគ Malware ។ Proxyware platform អនុញ្ញាតអោយអ្នកប្រើប្រាស់លក់នូវ  internet bandwidth ដែលពួកគេមិនបានប្រើប្រាស់ ។ Proxyware platform ដែលមានការពេញនិយមខ្លាំងមានដូចជា Honeygain, IPRoyal Pawns, Nanowire, Peer2Profit និង PacketStream ។

image

នៅក្នុងរបាយការណ៍ស៊ើបអង្កេតមួយចេញពី Cisco Talos បញ្ជាក់ថា ក្រុមហេគឃ័រប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗដើម្បីបង្កើនការចែកចាយមេរោគ malware ។ មេរោគនេះចូលទៅប្រើប្រាស់នូវ CPU របស់ជនរងគ្រោះសម្រាប់ប្រតិបត្តិការ Mining Cryptocurrency ។

image

ក្រុមអ្នកស្រាវជ្រាវរកឃើញថា មេរោគ malware នេះបានតម្លើងនូវ Honeygain នៅលើប្រព័ន្ធដែលរងគ្រោះ និងធ្វើការ Register Client ជាមួយនឹងគណនី Honeygain account ដើម្បីធ្វើប្រតិបត្តិការនៅលើ internet bandwidth របស់ជនរងគ្រោះ។ ក្រុមហេគឃ័រនេះក៏អាចធ្វើការ Sign up សម្រាប់គណនី Honeygain account ផ្សេងទៀតដើម្បីបង្កើននូវប្រតិបត្តិការរបស់ពួកគេដែលផ្អែកនៅលើប្រព័ន្ធដែលរងគ្រោះក្រោមការគ្រប់គ្រងរបស់ពួកគេនោះ៕