ព័ត៌មាន

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Oppo នឹងបង្ហាញខ្លួននៅខែក្រោយនេះ

ក្រុមហ៊ុន​ Oppo មានពាក្យចចាមអារ៉ាមថាកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បាន ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ ស្មាតហ្វូននេះមិនទាន់បង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2021 នេះទេ ហើយពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការមុនដាច់ឆ្នាំនេះ។

image

ជាក់ស្តែង នៅក្នុងពាក្យចចាមអារ៉ាមចុងក្រោយបំផុតរបស់ចិនបានទម្លាយថា យើងរំពឹងថាស្មាតហ្វូនដែលអាចបត់បានរបស់ Oppo នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ។ ស្មាតហ្វូននេះនឹងមានអេក្រង់បត់ខាងក្នុងទំហំ 8″ ជាមួយនឹងកម្រិតភាពច្បាស់ 120 Hz refresh rate និងបច្ចេកវិទ្យា LTPO technology របស់ក្រុមហ៊ុន Samsung​។

image

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 888 ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Oppo នេះនឹងមានកាមេរ៉ាខាងក្រោយទំហំ 50 MP និងកាមេរ៉ាខាងមុខទំហំ 32 MP selfie ។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ៕