ព័ត៌មាន

MacBook Pro កុំព្យូទ័រដ៏ខ្លាំងក្លាជំនាន់ចុងក្រោយបំផុតរបស់ Apple

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ MacBook Pro ដែលបំពាក់នូវបន្ទះឈីប M1 Pro និង M1 Max chip ដ៏ខ្លាំងក្លាបំផុត។ កុំព្យូទ័រ MacBook Pro នេះមានអេក្រង់ Liquid Retina XDR និងប្រើប្រាស់បានដល់ទៅ 21 ម៉ោង។ MacBook Pro នេះមានទំហំ 14- និង 16-inch សម្រាប់ជ្រើសរើស។ កុំព្យូទ័រនេះមានកាមេរ៉ាខាងមុខដែលមានកម្រិតភាពច្បាស់ 1080p ហើយវាមាន Speakers ចំនួន 6 ។

 image

MacBook Pro នេះមានរន្ធដោតដូចជា MagSafe 3, Thunderbolt 4, Headphone Jack, SDXC, HDMI ។ កុំព្យូទ័រនេះអាចភ្ជាប់ទៅកាន់ 3x Pro Display XDRs និង​ 4K TV បានថែមទៀត។ MacBook Pro ប្រើប្រាស់នូវ Magic Keyboard ដែលមាន shortcut សម្រាប់ Spotlight, Siri, Dictation និង Do Not Disturb ។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ MacOS Monterey ៕

image