ព័ត៌មាន

Apple AirPods 3rd កាសស្តាប់ជំនាន់ថ្មីបំពាក់នូវប្រព័ន្ធសំឡេង Spatial Audio និងប្រើប្រាស់បាន 6 ម៉ោង

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ថ្មីរបស់ខ្លួននោះគឺ AirPods 3rd ដែលបំពាក់នូវមុខងារថ្មីៗជាច្រើនដូចជា Spatial Audio, Adaptive EQ និងថាមពលថ្មកាន់តែប្រសើរជាងមុន។ កាសស្តាប់ AirPods 3rd ឬ AirPods 3 នេះក៏មានការឌីស្សាញរូបរាងថ្មីផងដែរ។

 image

កាសស្តាប់នេះប្រើប្រាស់នូវ IPX4 សម្រាប់ការពារទឹក និងសំណើមផងដែរ។ វាក៏មាន Case ថ្មីសម្រាប់ទ្រទ្រង់នូវ wireless charging និងអាចសាកថ្មជាមួយនឹង MagSafe charger ថែមទៀត។ AirPods 3 នេះក៏ទ្រទ្រង់នូវ Adaptive EQ ផងដែរ។ កាសស្តាប់ AirPods 3rd នេះអាចប្រើប្រាស់បានរយៈពេល 6 ម៉ោងក្នុងការសាកថ្មម្តងផងដែរ។ នៅក្នុងការសាកថ្ម 5 នាទីគឺប្រើប្រាស់បាន 1 ម៉ោង។ កាសស្តាប់ AirPods 3rd នេះមានតម្លៃ $179.99 ៕

image