ព័ត៌មាន

ហេគឃ័រមានគោលដៅវាយប្រហារអ្នកប្រើប្រាស់ Android ជាង 10 លាននាក់តាមរយៈយុទ្ធនាការ SMS Scam

នៅក្នុងយុទ្ធនាការក្លែងបន្លំជាសកលមួយនៅលើកម្មវិធី  Android apps ដែលមានការដោនឡូតច្រើនជាង 10.5 លានដងនោះ ក្រុមហេគឃ័រមានគោលដៅក្នុងការភ្ជាប់នូវសេវាកម្ម  premium subscription service សម្រាប់អ្នកប្រើប្រាស់ដោយពួកគេមិនបានដឹងខ្លួននោះទេ។ សម្រាប់យុទ្ធនាការ premium SMS scam នេះមានឈ្មោះហៅថា “UltimaSMS” ដែលចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ 2021 នេះ។

image

កម្មវិធីទាំងនេះពាក់ព័ន្ធទៅនឹង categories ជាច្រើនដូចជា  keyboards, QR code scanners, video and photo editors, spam call blockers, camera filters និង games ហើយអ្នកប្រើប្រាស់ដែលបានដោនឡូតកម្មវិធីនេះភាគច្រើននៅក្នុងប្រទេសអេស្សីប អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន អារ៉ាប់រួម ទួរគី អូម៉ង់ កាតា គុយវ៉ែត សហរដ្ឋអាមេរិក និងប៉ូឡូញ។គួរបញ្ជាក់ផងដែរថា កម្មវិធី Apps ទាំងនេះក្រុមហ៊ុន Google ក៏បានលុបចោលខ្លះផងដែរនៅក្នុងកម្មវិធី Google Play Store របស់ពួកគេ ខណៈពេលដែលកម្មវិធីចំនួន 82 ទៀតក៏នៅតែដំណើរការដដែលគិតនៅក្នុងខែតុលា ឆ្នាំ 2021 នេះ។

image

គួរបញ្ជាក់ផងដែរថា UltimaSMS adware scam នេះក៏ត្រូវបានចែកចាយនៅលើ  channels នៃបណ្តាញសង្គមជាច្រើនដូចជា Facebook, Instagram និង TikTok ផងដែរ។ សម្រាប់ការ  subscribe នៅក្នុងសេវាកម្ម  premium SMS service នេះគឺមានតម្លៃ  $40 ក្នុងមួយខែផ្អែកនៅលើប្រទេស និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទរបស់ពួកគេផងដែរ៕